Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉ ជូនដំណឹង ស្តីពី ការបិទបញ្ចប់ការផ្តល់សេវាលិខិតឆ្លងដែនធម្មតា

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ជ្រាបថា ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជានៅសាធារណរដ្ឋកូរ៉ នឹងត្រូវ បិទបញ្ចប់ចាប់ពី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ តទៅ។

ដោយឡែក សម្រាប់បងប្អូនដែលបានអញ្ជើញមកដាក់ពាក្យស្នើសុំរួច អាចមកទទួល លិខិតឆ្លងដែន ទៅតាមការជូនដំណឹងលើគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតរហូតដល់អស់។ ចំពោះបងប្អូនដែលមានបំណងស្នើសុំ បន្ទាប់ពីពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅ ស្នើសុំដោយផ្ទាល់នៅកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមអំពាវនាវដល់ បងប្អូន ខ្មែរទាំងអស់ដែលមានបំណងស្នើសុំ លិខិតឆ្លងដែនធម្មតាថ្មី សូមប្រញាប់រូសរាន់ អញ្ជើញមកដាក់ពាក្យស្នើសុំចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

×