Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមអគ្គស្នងការ មេត្តាជួយពិនិត្យមើល លោកវរសេនីយ៍ ថឹង ស៊ុមសីហា បែរជាយកឋាន:តួនាទី និងម៉ោងការងាររដ្ឋ ទៅគប់គិតបម្រើការងារឱ្យក្រុមហ៊ុនសម្រស់ធារ៉ាទៅវិញ

រាជធានីភ្នំពេញ : សាធារណជន ក៏ដូចប្រជាពលរដ្ឋមួយចំនួនធំ ដែលបានដឹងរឿងរ៉ាវរបស់ លោកវរសេនីយ៍ ថឹង ស៊ុមសីហា ដែលជាមន្ត្រីនគរបាលម្នាក់ពូកែមុខរបរ ” ស៊ីស្លែក្នុងអូរ ” ជាមួយក្រុមហ៊ុនឯកជនល្មើសច្បាប់ ទាំងរយៈពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ជាក់ស្ដែង លោកវរសេនីយ៍ ថឹង ស៊ុមសីហា នាពេលនេះ កំពុងតែគប់គិតធ្វើការសម្របសម្រួលបើកផ្លូវឱ្យក្រុមហ៊ុន សម្រស់ធារ៉ា ប្រព្រឹត្តសកម្មភាពល្មើសច្បាប់ជាច្រើន ទាំងច្បាប់បទដ្ឋានគតិយុត្ត និងច្បាប់បទដ្ឋានបច្ចេកទេស ហើយក្រុមហ៊ុននេះបាននិងកំពុងដំណើរការចែកចាយ លក់ដូរផលិតផល ម្សៅលាយល្បាយកូរដោយដៃ, ឡេលាបមុខ ឡេលាបខ្លួន លាយល្បាយកូរដោយដៃរបស់ខ្លួនពេញផ្ទៃប្រទេស ទាំងបង្កហានិភ័យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ព្រោះបានលោកប៉ូលិស ថឹង ស៊ុមសីហា ជួយរត់ការបំពេញបែបបទឯកសារស្ទើរតែគ្រប់យ៉ាងពាក់ព័ន្ធ ស្ថាប័ន មន្ទីរ អង្គភាពផ្សេងៗ ជាពិសេសការស្វែងរកទីតាំងលួចលាក់តែម្ដង, ជាក់ស្ដែងទីតាំងដ៏ធំលួចលាក់នៅខេត្តស្វាយរៀង គឺលោកប៉ូលិស ថឹង ស៊ុមសីហា ជាអ្នករកជូនក្រុមហ៊ុនសម្រស់ធារ៉ា ខណ:ឪពុករបស់ខ្លួនដែលជាមេជាង ជាអ្នកសាងសង់ដោយផ្ទាល់ដៃឱ្យទៀត។ 

ហេតុដូច្នេះ ក្នុងនាមយើងខ្ញុំតំណាងឱ្យប្រជាពលរដ្ឋ ដែលតាមដានរឿងនេះច្បាស់លាស់ មានភាពប្រាកដប្រជា  ចង់ឱ្យមន្ត្រីអនុវត្តច្បាប់កម្ពុជាមានគុណភាពក្រមសីលធម៌ វិជ្ជាជីវៈ បម្រើរដ្ឋ និងរាស្ត្រក្នុងផ្លូវច្បាប់ត្រឹមត្រូវ, សូមប្រកាសស្នើសុំដល់ អគ្គស្នងការនៃអគ្គស្នងការដ្ឋានកនគរបាលជាតិកម្ពុជា មេត្តាត្រួតពិនិត្យ បទវិន័យកងកម្លាំងនគរបាលជាតិឆ្នាំ២០២៤ និងពិនិត្យនីតិសម្បទាការងាររបស់ លោកវរសេនីយ៍ ថឹង ស៊ុមសីហា ម្នាក់នេះផង ហេតុម៉េចក៏យកតួនាទីជាមន្ត្រីនគរបាលជាតិរបស់រដ្ឋ ទៅរណេបរណប អែបអបសម្របសម្រួលការងារជាមួយ ក្រុមហ៊ុន សម្រស់ធារ៉ា ដែលល្មើសនឹងបច្ចេកទេសបទដ្ឋានគតិយុត និងល្មើសបទដ្ឋានបច្ចេកទេស បែបនេះទៅវិញ?!

បានជាសាធារណជន ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនធំ ស្នើសុំឱ្យអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ពិនិត្យមើលនីតិសម្បទាការងារ ក៏ដូចជាត្រួតពិនិត្យមើលវិន័យកងកម្លាំងទៅលើ លោកវរសេនីយ៍ ថឹង ស៊ុមសីហា នោះ ព្រោះថា មន្ត្រីនគរបាលចរិត ” ក្របីស៊ីស្លែក្នុងអូរ ” ម្នាក់នេះ ធ្លាប់មានប្រវត្តិមិនល្អ ដើរចាប់ម្ចាស់ហាងអាជីវករប្រកបមុខរបរផ្សេងៗជំរិតទារលុយរាប់សិបម៉ឺនដុល្លារ កាលខ្លួននៅក្នុង អង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ មុនពេលថ្នាក់លើរុះរើសមាសភាពចាស់ចោល គឺកាលនោះ លោក ថឹង ស៊ុមសីហា បានដៃខ្លាំងណាស់។

សូមបញ្ជាក់ថា មុនក្រសួងមហាផ្ទៃ សម្រេចឱ្យផ្អាកសកម្មភាព គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ គឺមុនខែកញ្ញា ឆ្នាំ២០២៣ លោក ថឹង ស៊ុមសីហា មានឋាន: តួនាទី ជាវរសេនីយ៍ឯក ក្នុងក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ, លោកម្នាក់នេះមានស្នាដៃខ្លាំងណាស់ខាងដើរស្រាវជ្រាវចាប់ជំរិតថៅកែហាងម្ចាស់ហាងអាជីវកម្មផ្សេងៗទារលុយរាប់សិបម៉ឺនដុល្លារ មានទាំងបែកធ្លាយសំឡេងរបស់លោកទៀតផង។

ក្រោយមក លុះបែកធ្លាយរឿងរ៉ាវអាស្រូវច្រើនពេកនៅក្នុងអង្គភាព នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ, ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលអំឡុងខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងផ្តល់ភារកិច្ចឱ្យអគ្គាធិការដ្ឋាន និងអគ្គស្នងការដ្ឋាននគរបាលជាតិ  បើកការស៉ើបអង្កេត និងអនុវត្តវិធានការផ្លូវច្បាប់ បទបញ្ជាផ្ទៃក្នុង ប្រសិនបើបុគ្គល ឬអង្គភាព នៅតែប្រព្រឹត្តផ្ទុយពីសេចក្ដីសម្រេចនេះ ក្រសួងមហាផ្ទៃនឹងមានវិធានការផ្លូវច្បាប់មិនលើកលែង។

ក្នុងគ្រានោះដែរ លោកវរសេនីយ៍ឯក ថឹង ស៊ុមសីហា ត្រូវបានគេដកចេញឱ្យទៅបម្រើការនៅអង្គភាពដើមវិញ, ហើយជាបន្តបន្ទាប់ដល់បច្ចុប្បន្ន លោកបានទៅបម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃក្រសួងមហាផ្ទៃក្នុងក្របខ័ណ្ឌនគរបាលជាតិដដែល, ប៉ុន្តែបុណ្យស័ក្ដិរបស់លោក ថឹង ស៊ុមសីហា នៅសល់ត្រឹមថ្នាក់វរសេនីយ៍ត្រីប៉ុណ្ណោះ គឺធ្លាក់មួយស័ក្ដិហើយ។

ឥរិយាបថក្របីដែលមិនចោលចំណី ” ស៊ីស្លែក្នុអូរ ” របស់ លោកវរសេនីយ៍ត្រី ថឹង ស៊ុមសីហា គឺចាប់តាំងពីបានមកពាក់ស័ក្ដិ៤ បម្រើការនៅអង្គភាពតម្រួតបទបញ្ជាមកនេះ ស្រាប់តែបុរសមិនចោលមារយាទចាស់ម្នាក់នេះ បានទៅគប់គិតជាមួយក្រុមហ៊ុន សម្រស់ធារ៉ា ធ្វើរោងសិប្បកម្មវេចខ្ចប់ ផលិត ផលិតផលផ្សេងៗ មាន ម្សៅ ឡេលាបមុខ ឡេលាបខ្លួន  កូរដោយដៃ និងកូរដោយម៉ាស៊ីនទឹកក្រឡុក លួចលាក់ ខ្វះបទដ្ឋានបច្ចេកទេស មានទីតាំងថ្មីស្ថិតនៅឆៀងខាងកើតគ្នា ប្រមាណ ៣០០ម៉ែត្រពីទីតាំងចាស់ ក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងស្វាយរៀង។

ទីតាំងថ្មីធំនេះ គឺកើតចេញពីស្នាដៃរបស់ លោកវរសេនីយ៍ត្រី ថឹង ស៊ុមសីហា នេះឯង ព្រោះលោកមានឪពុកជាមេជាងសំណង់ ក៏បានសម្របសម្រួលជាមួយក្រុមហ៊ុនសម្រស់ធារ៉ាមនហៅឪពុករបស់ខ្លួនមកជួយសាងសង់រោងសិប្បកម្ម វេចកញ្ចប់ ឃ្លាំងស្តុក និងជាកន្លែងការងារផង កន្លែងផលិតផង។

កាលពីដើមខែសីហា ឆ្នាំ២០២៤ ទីតាំងនៅភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវបានមន្ត្រីមួយចំនួន រួមជាមួយអ្នកយកព័ត៌មានរបស់ CEN ប្រចាំខេត្តស្វាយរៀង បានឱ្យដឹងថា ក្រុមហ៊ុនសម្រស់ធារ៉ា ធ្វើសកម្មភាពកូរឡេ លាយឡេ វេចខ្ចប់ និងផលិត ផលិតផលផ្សេងៗ បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏បិទសកម្មភាពវិញ ព្រោះឃើញថា CEN ផ្សាយបន្តបន្ទាប់ខ្លាំងពេក ហើយមន្ត្រីនៅទីនោះមិនហ៊ានសម្របសម្រួល បើទោះបីក្រុមហ៊ុនសម្រស់ធារ៉ាម បានដាក់ លោកវរសេនីយ៍ត្រី ថឹង ស៊ុមសីហា និងមេធាវីប្រុសជើងចាស់ល្បីឈ្មោះម្នាក់ ឱ្យជួយរត់ការ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុនសម្រស់ធារ៉ា បានដំណើរការឡើងវិញផង យ៉ាងណាក៏ដោយ ក៏ទៅមិនរួច, សកម្មភាពនេះបញ្ជាក់យ៉ាងច្បាស់ថា លោកវរសេនីយ៍ត្រី ថឹង ស៊ុមសីហា ចូលរួមយ៉ាងជ្រៅជាមួយក្រុមហ៊ុនសម្រស់ធារ៉ាដែលមិនទាន់មានច្បាប់ទម្លាប់ និងបទដ្ឋានបច្ចេកទេសពេញលេញ។

ថ្មីៗនេះទៀត តាមប្រភព របៀបដង្កូវចេញពីសាច់ឯង បានឱ្យដឹងថា លោកវរសេនីយ៍ត្រី ថឹង ស៊ុមសីហា បើគិតពីតួនាទីប្រយោលក្នុងក្រុមហ៊ុនសម្រស់ធារ៉ាវិញ គឺមានឋានៈប្រៀបដូចជាប្រធានរដ្ឋបាល ដើរតួសម្របសម្រួល រត់ការ បែបបទឯកសារ ស្ថាប័នពាក់ព័ន្ធ (ផ្នែកខាងលិខិតស្នាម) ជាមួយស្ថាប័នរដ្ឋ និងដោះស្រាយតាមរបៀបលើក្រោមផ្សេងៗផង និងឈានទៅដល់ចេញមុខកាងឱ្យក្រុមហ៊ុនល្មើសច្បាប់មួយយ៉ាងប្ដូរផ្ដាច់ទៀតផង។ ដោយសារឥរិយាបថបែបនេះរបស់លោកមន្ត្រីនគរបាលម្នាក់នេះហើយ ទើបមានការស្នើសុំឱ្យ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មេត្តាជួយពិនិត្យនីតិសម្បទាការងារ និងត្រួតពិនិត្យ បទវិន័យកងកម្លាំងនគរបាលជាតិ ទៅលើ លោកវរសេនីយ៍ត្រី ថឹង ស៊ុមសីហា ដែលបំពេញការងារគប់គិតជាមួយក្រុមហ៊ុនឯកជនបែបនេះ តើមានលក្ខណៈសម្បត្តិត្រឹមត្រូវតាមបទវិន័យដែរទេ?!

សូមបញ្ជាក់ពាក់ព័ន្ធនឹងក្រុមហ៊ុនសម្រស់ធារ៉ាបន្តិចឡើងវិញថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ (ប្រហែល១០ខែមុន) កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពី លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះ បង្ក្រាបផលិតផល ម្សៅលាបមុខ ឡេលាបមុខ ឡេលាបខ្លួន និងគ្រឿងសម្អាងផ្សេងៗ គ្មានច្បាប់អនុញ្ញាត និងគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ របស់ក្រុមហ៊ុន សម្រស់ធារ៉ានេះ នៅផ្ទះវីឡាគ្មានលេខមួយកន្លែង ទីតាំងចាស់ លើផ្លូវលំ ស្ថិតក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

កាលនោះ សមត្ថកិច្ចជំនាញរកឃើញថា សកម្មភាពរបស់ក្រុមហ៊ុន សម្រស់ធារ៉ា នេះ ពិតជាគ្មានច្បាប់ទម្លាប់និងបទដ្ឋាបច្ចេកទេសត្រឹមត្រូវមែន និងរកឃើញសារធាតុគីមីប្រកបដោយហានិភ័យធ្ងន់ធ្ងរ ÷
1-CHLORAMPHENICOL ,
2- TRANLACOL (ផ្សំឡើងពី DEXAMETHASON) ,
3- GENTRIDECME ,
4- CORTICO NON STIROITE ,
5- FLUCO-N ,

សារធាតុទាំងនេះ បំផ្លាញដល់សុខភាពស្បែក ធ្វើឱ្យខូចស្រទាប់កោសិកាក្នុងរយៈពេលវែង ៤ ទៅ ៥ឆ្នាំ ដូចជា ធ្វើឱ្យងាប់កោសិកាស្បែក រលាកស្បែក ដំបៅស្បែក មហារីស្បែក និងមហារីកខួរឆ្អឹងទៀតផង, ដូច្នេះ ផលិតផលនេះ គួរឱ្យខ្លាចខ្លាំងណាស់ និងជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋទូទៅ ហើយបទល្មើសមួយនេះ ក៏មិនទាន់បិទបញ្ចប់ ឬរលត់ នៅតុលាការខេត្តស្វាយរៀងនោះដែរ ស្រាប់តែក្រុមហ៊ុនសម្រស់ធារ៉ា ព្រហើនបំពានផ្លូវច្បាប់ពន់ពេកណាស់ ទៅកាត់សៀល កាត់ឃ្លុំបេ របស់តុលាការ ចូលធ្វើការរុះរើអីវ៉ាន់ និងរំដោះវត្ថុតាង ល្មើសចេញពីទីតាំងចាស់អស់រលីង, លើសពីនេះនីតិវិធីរបស់តុលាការខេត្តស្វាយរៀង មិនទាន់បញ្ចប់ ឬរលត់រឿងក្ដីនេះផង ពោលគឺ កំពុងស្ថិតក្នុងដៃចៅក្រមជំនុំជម្រះ ស្រាប់តែហ៊ានទៅបើករោងសិប្បកម្ម ឬក៏រោងចក្រ ផលិតម្សៅលាបមុខ ឡេលាបខ្លួន ឡេលាបមុខ ទីតាំងថ្មី នៅឆ្ងាយពីទីតាំងចាស់ប្រមាណ ៣០០ម៉ែត្រ ឆៀងខាងកើត ដំណើរការបានរយៈពេលខ្លី ឥឡូវបិទវិញហើយ ពេលនេះកំពុងលួចលាក់ធ្វើការផលិត វេចខ្ចប់ លាយដោយដៃ កូរដោយដៃ កូរដោយម៉ាស៊ីនទឹកក្រឡុក រក្សាស្តុក និងចែកចាយ នៅទីតាំងថ្មី ២-៣ កន្លែងទៀត បើតាមប្រភពថា ក្នុងបុរីញូថោនអូដឹម នៅភូមិភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបង្កប់ទីតាំងលាក់ខ្លួននៅក្នុងទីប្រជុំជនខេត្តកំពង់ស្ពឺ ប៉ុន្តែមិនមានដាក់ផ្លាកសញ្ញា យីហោ ឈ្មោះក្រុមហ៊ុនអ្វីនោះទេ ពោលគឺនៅតែលួចលាក់ដដែល៕ ពិសិដ្ឋ CEN

×