Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ត្រី ឈឹម រត្ថា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដកហូតតំណែងមកជាមន្រ្តី និងបន្ថយមកត្រឹមស័ក្តិ៥

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តលោកឧត្តមសេនីយ៍ត្រី ឈឹម រត្ថា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មកត្រឹមជាថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) វិញ នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបានថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

ការចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិនេះ​ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាមួយគ្នានេះ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ឈឹម រត្ថា ក៏ត្រូវបានលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តទណ្ឌកម្មខាងវិន័យ តាមរូបភាពដកហូតតំណែង ឱ្យមកជាមន្ត្រីធម្មតាដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×