Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលខេត្តមណ្ឌលគិរី បង្រ្កាបស្រ្តីមា្នក់ក្នុងករណីជួញដូរបារីអេឡិចត្រូនិច

មណ្ឌលគិរី៖ សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន​បានសហការជាមួយកម្លាំងអធិការនគរបាល ក្រុងសែនម​នោរម្យ ធ្វើការបង្ក្រាបស្រ្តីម្នាក់ក្នុងករណីជួញដូរបារីអេឡិចត្រូនិច ស្ថិតនៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ​ សុខ​ នី​ ភេទ ស្រីស្ថិតនៅភូមិកណ្តាល សង្កាត់​ស្ពានមានជ័យ ក្រុងសែនមនោរម្យ​ ខេត្ត​មណ្ឌលគិរី​ កាលពីវេលាម៉ោង​ ១៩​និង០០នាទី​ កាលពីថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០​២៤ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត​មណ្ឌលគិរី និងមានការចូលរួមពីអាជ្ញាធរមូល​ដ្ឋាន លោក សុខ សារឿន ចៅសង្កាត់រង​ និងលោក វ៉ាន់ ធារី សមាជិកភូមិកណ្តាល។

ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចជំនាញយើងបានធ្វើការនាំខ្លួនស្រ្តីជួញដូរបារីអេឡិចត្រូនិច ចំនួន ១នាក់ មកធ្វើការសួរនាំស្រ្តីខាងលើមានឈ្មោះដូចខាងក្រោម​ ៖ឈ្មោះ​ សុខ នី ភេទ ស្រី អាយុ​ ២៦ឆ្នាំ​ ជន​ជាតិខ្មែរ​ មុខរបរលក់ដូរ មានទីលំនៅបណ្ដោះ​អាសន្ននៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បានធ្វើតេស្តរកសាធាតុញៀន ក្នុងទឹកម៉ូត្រជាលទ្ធផលអវិជ្ជមាន(-)។សម្ភារ:និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមាន បារីអាឡិចត្រូនិច ចំនួន​ ២៨គឿង​ ។
ក្បាលបារីអេឡិចត្រូនិចមានទឹកសម្រាប់ជក់​ ម៉ាក Yooz ចំនួន​ ១៧ប្រអប់​ ស្មើនឹង​ ៣៤ដើម ។

បច្ចុប្បន្នស្រ្តីដែលមានឈ្មោះខាងលើត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន​និងកម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនម​នោរម្យ បានធ្វើការអប់រំណែនាំឲ្យបញ្ឈប់ការជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិចនេះ បន្តទៀត ចំណែកវត្ថុតាង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដកហូតមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×