Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព្រះបរមរាជវាំង ចេញសេចក្ដីថ្លែងការណ៍បដិសេធចំពោះការបង្ហោះចែកចាយក្នុងបណ្តាញ TikTok ដែលប្រើឈ្មោះ នរោត្តម សូរិយាវង្ស និងស៉ីសុវត្ថិ សីណាក់វង្ស ដែលប្រកាសអះអាងខ្លួនជាអនុជរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤បានឲ្យដឹងថា ក្រសួងព្រះបរមរាជវាំង សូមប្រកាសបដិសេធចំពោះបុគ្គលជាម្ចាស់គណនី Tik Tok មានឈ្មោះ ថា នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស ដែលបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ហើយប្រកាសអះអាងខ្លួនជាអនុជរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ បុគ្គលខាងលើ មិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្សដែលទទួលស្គាល់ ដោយព្រះបរមរាជវាំងឡើយ ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះអនុជបង្កើតតែមួយព្រះអង្គគត់ គឺ សម្តេច នរោត្តម នរិន្ទ្រពង្ស ដែលបានយាងចូលព្រះទិវង្គតតាំងពី ឆ្នាំ២០០៣ មកម៉្លេះ ។

ក្រសួងព្រះបរមរាជវាំង មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា មានតែវេបសាយ(website)ចំនួន ២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការៈ

១- www.norodomsihamoni.org/ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ២- www.norodomsihanouk.info/ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ក្រៅពីវេបសាយ(website) ទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំង ឡើយ ។

ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×