រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ នៅវេលាម៉ោង០២និង០៥នាទីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះជួលលេខ១៦អា ផ្លូវលេខ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា ពាក់ព័ន្ធករណីលួចម៉ូតូ និងរថយន្ត ប្រព្រឹត្តនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ (លួចយកម៉ូតូ) និងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ (លួចឡាន) ។
ជនសង្ស័យឈ្មោះ សៀង ណារ៉ូត ហៅរ៉ូត ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅផ្ទះជួលលេខ១៦អា ផ្លូវ១២៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
សម្ភារៈ និងវត្ថុតាងដកហូត រួមមាន ៖
-ម៉ូតូគ្រឿងម៉ាកហុងដា CLICK 125i ពណ៌ស ពាក់ស្លាកលេខ 1GC-4784
-រថយន្ត១គ្រឿង ម៉ាក SUZUKI SIDEKICK ពណ៌ស សេរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខ ភ្នំពេញ ២ឆ-៨២៣៤ ជារបស់ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



