Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ ប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី២០ សីហា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបជាមួយ ប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ប្រតិភូក្រុមហ៊ុនវិនិយោគចិនបាននឹងកំពុងចាប់អារម្មណ៍ចំពោះសក្តានុពល និងបរិយាកាសវិនិយោគលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងថាមពល ស្របពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលការវិនិយោគ ធ្វើពាណិជ្ជកម្ម ដែលជាដង្ហើមដ៏ចាំបាច់បំផុត សម្រាប់ជំរុញខឿនសេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×