(ភ្នំពេញ)៖ ដោយផ្អែកលើគោលជំហរទស្សនវិស័យដ៏វែងឆ្ងាយក្នុងការសាងសង់គេហដ្ឋានដែលមានគុណភាពខ្ពស់ និងជាផ្ទះមរតកសម្រាប់កូនចៅជំនាន់ក្រោយ បុរី មេគង្គ លែន បានបំពាក់នូវប្រព័ន្ធបច្ចេកទេសសំខាន់ៗ ៥ ធ្វើឱ្យ មេគង្គ លែន មានភាពលេចធ្លោជាខ្លាំងទៅលើផ្នែកគុណភាពលំនៅឋាន ភាពរឹងមាំយូរអង្វែង និងទំនុកចិត្តខ្ពស់ពីអតិថិជន។ប្រព័ន្ធសំខាន់ៗទាំង ៥ ដែលបានផ្តល់ជូនអតិថិជនរួមមាន៖១. ប្រព័ន្ធទឹកស្អាត៖ ការងារទុយយោទឹកស្អាត បុរី មេគង្គ លែន បានប្រើប្រាស់ទុយយោ PPR ដែលមានភាពធន់ក្នុងការប្រើប្រាស់ និងមានអាយុកាលវែងផងដែរ រួមជាមួយគ្នាដែលនោះគឺវាមិនមានការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះទេ។២. ប្រព័ន្ធទឹកកខ្វក់៖ ការងារទុយយោទឹកកខ្វក់ គឺបានប្រើប្រាស់នៅទុយយោ PVC ដែលមានកម្រាស់ក្រាស់ស្របទៅតាមស្តង់ដារបច្ចេកទេស អាចធន់ទៅនឹងការកប់ក្រោមដី និងមានអាយុកាលប្រើប្រាស់បានយូរ។ រួមជាមួយគ្នានោះដែរប្រព័ន្ធទាំងមូលក៏មានប្រព័ន្ធទប់ក្លិនដើម្បីការពារមិនអោយក្លិនភាយចូលតាមបន្ទប់ទឹកនិងចូលទៅក្នុងផ្ទះបាន។៣. ប្រព័ន្ធទឹកភ្លៀង៖ ការងារប្រព័ន្ធទឹកភ្លៀងត្រូវបានប្រើទុយយោផ្ដាច់ផ្សេងពីទុយយោទឹកកខ្វក់ដើម្បីអោយចរន្តទឹកហូរបានល្អនិងជួយការពារកុំអោយមានក្លិនមិនល្អផងដែរ។៤. ប្រព័ន្ធភ្លើង៖
- សម្រាប់ខ្សែរភ្លើង បុរី មេគង្គ លែន បានជ្រើសរើសខ្សែរដែលមានគុណភាពល្អ ផលិតនៅប្រទេសសិង្ហបុរី ស្របតាមស្តង់ដារបច្ចេកទេសអន្តរជាតិ IEC ព្រមជាមួយការគណនាច្បាស់លាស់ ដើម្បីធានាអោយបាននៅការប្រើប្រាស់បានយូរ និង មិនមានបញ្ហា។
- សម្រាប់ទុយយោភ្លើង ជាប្រភេទទុយយោដុតមិនឆេះ និងមានភាពរឹងមាំដើម្បីការពារខ្សែរភ្លើងមិនអោយមានការដាច់ រហែក ដោយសារការកកិតណាមួយជាយថាហេតុ។
- សម្រាប់កុងតាក់និងព្រីភ្លើង ត្រូវបានជ្រើសរើសនៅម៉ាកដែលមានការប្រើប្រាស់ជាសកលគឺម៉ាក Legrand របស់ប្រទេសបារាំងដែលត្រូវបានផលិតឡើងតាមស្តង់ដារបច្ចេកទេស ធានានៅការប្រើប្រាស់។ លើសពីនេះទៅទៀត បុរី មេគង្គ លែន បានសិក្សបន្ថែមពីប្រព័ន្ធសុវត្ថិភាពរួមមាន ខ្សែដី និង ឌីហ្សង់ទ័រការពារឆក់ ដើម្បីការពារសុវត្ថិភាពអ្នកប្រើប្រាស់កាន់តែមានប្រសិទ្ធភាពខ្ពស់។
៥. ប្រព័ន្ធលូសាធារណៈ៖
ការងារប្រព័ន្ធលូសាធារណៈត្រូវបានធ្វើឡើងតាមការគណនាយ៉ាងត្រឹមត្រូវ ដើម្បីធានាអោយបាននៅការរំដោះទឹកអោយបានលឿន។ ហើយ បុរី មេគង្គ លែន ប្រើប្រាស់លូតោនសម្រាប់លូដែលដាក់នៅខាងក្រោមផ្លូវ តាមស្តង់ដារដែលអាចធន់ជាមួយនឹងទំងន់ធ្ងន់ដល់ការបើកបររបស់រថយន្ត។ លើសពីនេះ មេគង្គ លែន ក៏បានប្រើនៅរីហ្គែដើម្បីទប់ក្លិនមិនល្អមួយតង់បន្ថែមទៀត មុនហូរចូលបណ្តាញលូសារធារណៈ។
គួរបញ្ជាក់ផងដែរថា បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានមួយឈានមុខគេនៅប្រទេសកម្ពុជា ដែលបានគិតគូរយ៉ាងម៉ត់ចត់ទៅលើភាពងាយស្រួលក្នុងការរស់នៅដោយជ្រើសរើសទីតាំងដែលមានសក្តានុពលខ្ពស់ ក៏ដូចជាសុវត្ថិភាពជាចម្បងជូនដល់អតិថិជនដោយបានបំពាក់ប្រព័ន្ធការពារសំខាន់ៗជូនអតិថិជន។ លើសពីនេះក្នុងបុរីក៏មានសួនច្បារពហុមុខងារ និងពហុវ័យជាច្រើនសម្រាប់ការកំសាន្ត និងការរស់នៅដ៏សុខដុមរមនារបស់អតិថិជនផងដែរ។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ!
សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotlin
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖https://maps.app.goo.gl/ZHzekUnoXW9WLDmK7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖https://maps.app.goo.gl/wjN9iapG6JXNtrUA7











