Sunday, May 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្របសម្រួលដោះស្រាយបញ្ហារបស់វិស័យឯកជន ក្នុងការនាំចេញផលិតផលបន្ទះសូឡា

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំអន្តរក្រសួង និងវិស័យឯកជនចំនួន១២ក្រុមហ៊ុន ដើម្បីប្រជុំពិភាក្សាដោះស្រាយលើបញ្ហានាំចេញផលិតផលបន្ទះសូឡាទៅទីផ្សារសហរដ្ឋអាមេរិកឱ្យមានភាពរលូន។

កិច្ចប្រជុំនេះបានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤មានការចូលរួមពី ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យដោះស្រាយលើបញ្ហាប្រឈមរបស់វិស័យឯកជន ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានដើរតួនាទី​សំខាន់ក្នុងការថែទាំវិនិយោគ គាំទ្រធុរកិច្ច រួមបញ្ចូលទាំងការស្ដាប់អំពីកង្វល់ និងបញ្ហាប្រឈមនានារបស់វិស័យឯកជន ជំរុញកិច្ចសម្របសម្រួល និងដាក់ជូនដំណោះស្រាយទៅវិនិយោគិន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×