Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនជាលំដាប់នូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ​ និងពេញសម្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ​ នៅទីស្តីការក្រសួង។
 
ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនជាលំដាប់នូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។
 
ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាលើប្រធានបទផ្សេងៗ ក្នុងគោលបំណងស្វែងរកមធ្យោបាយ និងវិធីសាស្ត្រក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី​ និងពហុភាគី​ រវាងព្រះរាជាណាចក្រទាំងពីរ ។
 
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូត ក៏បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើការវិវត្តសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្នផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×