ភ្នំពេញ ៖ វិទ្យាស្ថានស៊ីអ៊ីអូ (CEO MASTER) បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ស្តីពី «ពិព័រណ៍ពាណិជ្ជកម្ម និងទីផ្សារអាហារ កម្ពុជា ឆ្នាំ២០២៦» ដើម្បីពិភាក្សាអំពី “ឱកាសសហការ និងអត្ថប្រយោជន៍” ដែលអាចរួម ចំណែកដល់ការអភិវឌ្ឍស្ថាប័នរបស់ លោក អាន ច័ន្ទថ្លា ចាងហ្វាង CEN។
យោង៖យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា
យុទ្ធនាការ «ទស្សនាកម្ពុជា រដូវកាលបៃតង» របស់ក្រសួងទេសចរណ៍
យុទ្ធនាការ «ខ្មែរត្រូវតែខ្លាំង» ។
ផែនការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្ម និងទីផ្សារអាហារកម្ពុជា ឆ្នាំ ២០២៦-
ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា
បានថ្លែងថា សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ៖ ក្នុងនាមគណៈកម្មការរៀបចំយុទ្ធនាការ «ខ្មែរ ត្រូវតែខ្លាំង» យើងខ្ញុំ មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូន លោកចាងហ្វាង ឱ្យបានជ្រាប ថា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍លើកទី ៨ គឺ «ពិព័រណ៍ពាណិជ្ជកម្ម និងទីផ្សារអាហារកម្ពុជា ឆ្នាំ ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ២៧ ២៨ ខែមិថុនា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌល កោះពេជ្រ ឱ្យទទួលបានជោគជ័យស្របតាមសសរទ្រូងយុទ្ធសាស្ត្រ «រូបរួម ស្តង់ដារ សមត្ថភាព» ។
ដើម្បីឱ្យកិច្ចពិភាក្សាលើកិច្ចសហការជាមួយបណ្តាសមាគម និងបណ្តាញសារព័ត៌មានកាន់តែ មានភាពស៊ីជម្រៅ និងឆ្លើយតបទៅនឹងការជំរុញសេដ្ឋកិច្ចជាតិ គណៈកម្មការរៀបចំសូមគោរពអញ្ជើញ លោកចាងហ្វាង ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារដ៏មានសារៈសំខាន់ខាងលើ ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត អោម សេងបូរ៉ា ប្រធានគណៈកម្មការរៀបចំ យុទ្ធនាកាខ្មែរត្រូវតែខ្លាំង កាលពីថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ពេលវេលា ម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ស្ថិតនៅ វិទ្យាស្ថានស៊ីអ៊ីអូ (CEO Institute)។
កិច្ចប្រជុំនេះនឹងផ្តោតលើការពិភាក្សា អំពីតួនាទីរបស់សមាគមក្នុងការចូលរួមពង្រឹងសក្តានុពល MSME ការផ្សព្វផ្សាយពីអត្តសញ្ញាណអាហារខ្មែរ និងការកសាងបណ្តាញសហគ្រិន ដើម្បីកសាងកង ទ័ពសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមួយ ។ វត្តមានរបស់ លោកចាងហ្វាង ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងកិច្ច ប្រជុំនេះ គឺនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី








