Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលខេត្តតាកែវ ចាប់ខ្លួនយុវជនម្នាក់ ដែលញុះញង់ឲ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល

តាកែវ ៖ ដើម្បីរក្សាសុខសន្តិភាព​ និងរក្សាបាននូវសន្តិសុខរបៀបរៀបរយសណ្តាប់ធ្នាប់សង្គម កម្លាំងនគរបាលខេត្តតាកែវ បានចាប់ខ្លួនយុវជនម្នាក់ ដែលញុះញង់ឲ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល តាមការអូសទាញរបស់ក្រុមនយោបាយនៅក្រៅប្រទេស។

សូមដកខ្លួនចេញជាបន្ទាន់បងប្អូនយុវជនយើង សូមកុំចាញ់បោក និងលង់ខ្លួនជាមួយក្រុមប្រឆាំងនៅក្រៅស្រុក មានតែយើង គ្រួសារយើងទេ ដែលរងគ្រោះ គ្មានឡើយពួកគេមកជួយទទួលខុសត្រូវ និងជាប់គុកជំនួសយើង។

កម្លាំងសមត្ថកិច្ច បាននិងកំពុងចាត់វិធានការយ៉ាងក្តៅគគុក មិនអាចឲ្យចេញមកដឹកនាំការតវ៉ាប្រឆាំងជាមួយរាជរដ្ឋាភិបាលនោះឡើយ។

កម្លាំងនគរបាលខេត្តតាកែវ បានចាប់ខ្លួនយុវជនម្នាក់ ដែលញុះញង់ឱ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល តាមការអូសទាញ របស់ក្រុមនយោបាយនៅក្រៅប្រទេស។ នេះបើតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់សាលាដំបូងរាធានីភ្នំពេញ ដែលសមត្ថកិច្ចបានបង្ហាញនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ដីកាបង្គាប់ឱ្យនាំខ្លួន បានបញ្ជាក់ថា បុគ្គលរូបនេះ មានឈ្មោះ សាន ផានិត ភេទប្រុស កើតនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០០២ ទីកន្លែងកំណើនឃុំជំរះពេន ស្រុកសំរោង ខេត្ដតាកែវ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្ដតាកែវ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×