Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ជំនាញ​បញ្ជូន​ជនសង្ស័យ​៣​នាក់​ ទៅ​តុលាការ​ ពាក់ព័ន្ធ​បទល្មើស​នាំ​ចូល​ ចែកចាយ​ អំបោះ​ដេរ​របួស​ ម៉ាក​ ETHILON​ ក្លែងក្លាយ​ និង​សម្ភារ​បរិក្ខា​ពេទ្យ​ខុសច្បាប់​ នៅ​ឱសថស្ថាន​បី​កន្លែង​ម្តុំ​អូ​ឡាំ​ពិ​ក​

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែសីហា​ឆ្នាំ​ ២០២៤​ សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​ ​សេដ្ឋកិច្ច​ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​ ៣​នាក់​ (ជនជាតិ​ចិន​២​នាក់​)​ ពាក់ព័ន្ធ​ករណី​នាំ​ចូល​ ចែកចាយ​ ផលិតផល​អំបោះ​ដេរ​របួស​ម៉ាក​ ETHILON​ ក្លែងក្លាយ​ ដែល​សមត្ថកិច្ច​ជំនាញ​កម្មសិទ្ធិបញ្ញា​ នៃ​នាយកដ្ឋាន​នគរបាល​ប្រចាំ​បទល្មើស​សេដ្ឋកិច្ច​ បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ នៃ​អគ្គនាយកដ្ឋាន​ ក​.​ប​.​ប​ សាខា​រាជធានី​ភ្នំពេញ​ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួងសុខាភិបាល​ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ដោយ​ផ្ទាល់​ពី​លោក​ ស៊ី​ន​ រក្សា​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ចុះ​បង្ក្រាប​ កាលពី​ថ្ងៃ​ទី​ ១២​ និង​១៣​ ខែសីហា​ឆ្នាំ​ ២០២៤​ នៅ​ឱសថស្ថាន​បី​កន្លែង​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក​ និង​ទីតាំង​ស្តុក​ នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ ២​ រាជធានី​ភ្នំពេញ​ ។​

​ក្នុង​ប្រតិបត្តិការ​រយៈពេល​២​ថ្ងៃនេះ​ សមត្ថកិច្ច​បាន​រក​ឃើញ​ និង​ដកហូត​សម្ភារៈ​វត្ថុ​តាង​រួម​មាន​៖​ អំបោះ​ដេរ​របួស​ម៉ាក​ ETHILON​ ក្លែងក្លាយ​ រំលោភ​កម្មសិទ្ធិបញ្ញា​របស់​ក្រុមហ៊ុន​ Johnson​ &​ Johnson ​ សរុប​ចំនួន​ ៤,៤៩៥​ ប្រអប់​ រួម​នឹង​សម្ភារ​បរិក្ខារ​ពេទ្យ​ ដែល​គ្មាន​ច្បាប់​ជា​ច្រើន​ប្រភេទ​ថែម​ទៀត​ ។​

​សូម​បញ្ជាក់​ថា​ ប្រតិបត្តិការ​ខាងលើ​នេះ​ ធ្វើ​ឡើង​យោង​តាម​ពាក្យបណ្ដឹង​ របស់​ក្រុមហ៊ុន​ Johnson​ &​ Johnson​ របស់​សហរដ្ឋអាមេរិក​ និង​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ របស់​សមត្ថកិច្ច​ជំនាញ​កម្មសិទ្ធិបញ្ញា​ នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ រហូត​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ជាក់ស្ដែង​នៅ​ពេល​នេះ​ ហើយ​សម្ភារៈ​វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​ដកហូត​ជា​បណ្ដោះអាសន្ន​ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​បី​នាក់​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​វិនិច្ឆ័យ​តាម​ផ្លូវច្បាប់​ ៕​ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×