Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្រ្កាបផលិតផលសត្វបង្កកជើងមាន់ ២០០០គីឡូក្រាម នាំចូលពីបរទេស មកស្តុបទុកនិងលក់ចែកចាយនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅវេលាម៉ោង១០និង៣០នាទី នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រុមការបញ្ជាដោយផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មកម្ម ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនិងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ចុះឃាត់ត្រួតពិនិត្យលើរថយន្ត១គ្រឿង ម៉ាកHYUNDIA ពាក់ស្លាកលេខ ភ្នំពេញ3F-5070 នៅជិតផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លើផ្លូវបេតុង ក្រុមការងារបានត្រួតពិនិត្យឃើញ៖
ជើងមាន់ ២០០កេសក្រដាស ស្មើនឹង ២០០០គីឡូក្រាម
តាមការពិនិត្យជាក់ស្ដែង ផលិតផលសត្វបង្កកទាំងអស់នេះ គឺនាំចូលពីបរទេស ស្តុបទុកនិងលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ និងជាផលិតផលបំណែកសាច់បង្កកដែលក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចាត់វិធានការផ្អាកធ្វើការនាំចូលជាបណ្ដោះអាសន្នរយៈពេល ០៦ខែ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៤។

ក្រុមការងារបាននាំបទល្មើសនិងវត្ថុតាងខាងលើទៅរក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×