Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជនគ្រប់ស្រទាប់វណ្ណៈក្នុងខេត្តកំពង់ចាម គាំទ្រសកម្មភាពព្រៃជីកហ្វូណនតេជោ

ខេត្តកំពង់ចាម : ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធិផលថ្មីមួយទៀតដ៏មហាសាល សម្រាប់ជួយលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឲ្យរីកចម្រើន ក្នុងនោះ ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារអន្តរជាតិក៏ចំណាយតិចជាងមុន។ 

នេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងពិធីជួបជុំអបអរសាទរ នៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដោយនៅតាមសាលារៀន គ្រឹះស្ថានអប់រំសិក្សា អង្គភាពនានាជុំវិញខេត្ត វត្តអារាម បងប្អូនគ្រីសបរិស័ទ សាសនិកអ៊ីស្លាម សរុបមានរហូតរាប់ពាន់កន្លែង នៅក្នុងខេត្តកំពង់ចាម បានរៀបចំកន្លែងច្រៀងរាំ ទូងស្គរ វ៉ាយប៉ោត វាយធុងយ៉ាងកងរំពង។

លោក សឹម ថាវរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមបានមានប្រសាសន៍ឲ្យដឹងថា: ពីមុនមកការដឹកជញ្ជូនកសិផលទៅលក់នៅប្រទេសជិតខាងនិងបរទេសគឺយើងប្រើប្រាស់រថយន្តឬយន្តហោះគឺមានការចំណាយថវិកាខ្ពស់ ដែលធ្វើឲ្យប្រាក់ចំណេញមានកម្រិតទាប។ពេលដែលព្រែកជីកហ្វូណនតេជោ សម្រេចស្ថាបនារួចរាល់នាពេលអនាគតដ៏ខ្លីខាងមុខនេះ នឹងបានជួយលើកស្ទួយឃឿនសេដ្ឋកិច្ចជាតិអាចទាក់ទង អ្នកវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើនឡើងៗ ហើយប្រជាកសិករនិងសប្បាយចិត្តពេលដែលដំណាំដាំដុះបានផលលក់លើទីផ្សារបានថ្លៃជាងមុន។

លោកស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាមវិញ មានប្រសាសន៍ឲ្យដឹងដែរថា កន្លងមកការដឹកជញ្ជូនតាមកប៉ាល់ឬនាវាធំៗដឹកកសិផលទៅលក់នៅទីផ្សារបរទេស យើងត្រូវឆ្លងកាត់ប្រទេសគេដូច្នេះធ្វើឱ្យថ្លៃដឹកមានការកើនឡើងថវិកាមួយកំរិត។ដោយមើលឃើញកត្តាបែបនេះត្រូវបានសម្ដេចតេជោសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៥សីហាឆ្នាំ២០២៤ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយធ្វើឡើងក្រោមអធិបតីភាពសម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×