ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៩និង១៥នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស០១ករណី នៅចំណុចបន្ទប់ជួលលេខ១០ ស្ថិតនៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បង្កឡេីងដោយ៖
ជនសង្ស័យឈ្មោះ យ៉ែម សុជាតិ ហៅ ណូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ធ្វើតេស្តសារធាតុញៀន វិជ្ជមាន(+) ឈ្លោះប្រកែកគ្នាពាក្យសំដីជាមួយឈ្មោះ ម៉េត ស្រីលីន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ជនសង្ស័យឈ្មោះ យ៉ែម សុជាតិ បានធ្វើសកម្មភាពយកខែ្សភ្លើងរឹតកបម្រុងសម្លាប់ជនរងគ្រោះនៅក្នុងបន្ទប់ជួលបណ្តាលឲ្យសន្លប់និងមានចេញឈាមតាមច្រមុះ។
ក្រោយពីទទួលបាន ព័ត៌មានភ្លាមៗ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ ចេញបទបញ្ជាអោយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ចុះទៅទីតាំងកន្លែងកេីតហេតុនិងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រីឯជនរងគ្រោះឈ្មោះ ម៉េត ស្រីលីន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
វត្ថុតាងដែលធ្វើសកម្មភាព៖១-ខ្សែភ្លើងពណ៌ខ្មៅប្រវែង ១,២៣ ម ។២-ខ្នើយកើយពណ៌ក្រហមចំនួន ០១ បណ្តោយ ប្រវែង ០,៤៩ ម ទទឹង ប្រហែល ០,៣៥ ម ។៣-ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាក VIVO ពណ៌ខៀវ ។
សូមបញ្ជាក់: ករណីហិង្សាខាងលើនេះដោយសារការប្រច័ណ្ឌ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនិតិវិធី ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


