Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ គម្រោងព្រែកជីកហ្វូណននេះ ជាគម្រោងដែលទាញសមុទ្រឱ្យជាប់ទន្លេ

កណ្តាល៖ ទំព័រប្រវត្តិសាស្ត្រថ្មីក្នុងវិស័យនាវាចរណ៍ត្រូវបានចារឹក ជាមួយសន្ធឹកនៃការគាំទ្រពាសពេញផ្ទៃប្រទេស ក្នុងឱកាសនៃការប្រារព្ធពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត។

នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តជាតិ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ថ្លែងនៅចំពោះមុខគណៈអធិបតី សមាជិក សមាជិកា នៃអង្គពិធីសរុបប្រមាណជាង ១១ ០០០នាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញឱ្យឃើញអំពីឆន្ទៈដ៏មុតមាំក្នុងការអនុវត្តតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបាននាំយកសន្តិភាព និងការបង្រួបបង្រួមជាតិមាតុភូមិ ដោយប្រើរូបមន្តពិសេសគ្មានពីរ គឺ «នយោបាយឈ្នះ-ឈ្នះ» ប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាព ស្ថិរភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាពទឹកដី និងដោយស្ថិតក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នាអាណត្តិទី៧ ព្រមជាមួយនិងការគាំទ្រយ៉ាងពេញទំហឹងគាំទ្រពីឥស្សរជនសំខាន់ៗនៃសមាជិក សមាជិកានៃគណៈរដ្ឋមន្ត្រី អាណត្តិទី៦ ដែលបានផ្តល់ការជឿទុកចិត្ត ជាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចក្រឡាហោម ស ខេង សម្តេចវិបុលសេនាភក្តី សាយ ឈុំ រួមជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ដទៃទៀត ដែលបានពិនិត្យយ៉ាងយកចិត្តទុកដាក់ កាន់តែពិសេសគឺមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋរាប់លាននាក់ ទាំងក្នុងនិងក្រៅប្រទេស រហូតការសិក្សាគម្រោងនេះបានជោគជ័យ ដល់ថ្ងៃប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ ក្នុងឱកាសដ៏មហោឡារិក និងអធឹកអធមនាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ នេះ។

ពិធីបើកការដ្ឋានដែលត្រូវបានរៀបចំឡើងយ៉ាងអធឹកអធមនាព្រឹកនេះ គឺជាសក្ខីភាពនៃការសម្រេចបាននូវស្នាដៃថ្មីដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី ដើម្បីតភ្ជាប់ប្រវត្តិសាស្រ្តនៃការប្រើប្រាស់សក្តានុពលផ្លូវទឹកនៅសម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យតេជោសន្តិភាពដ៏រុងរឿង បន្ទាប់ពីបានបោះបង់ចោលនៅក្នុងអំឡុងសតវត្សរ៍ទី៥ ឬទី៦ នៃគ្រិស្តសករាជ ដោយសារប្រទេសជួបប្រទះនឹងបញ្ហាសង្រ្គាមឥតឈប់ឈរ។ ក្នុងបរិការណ៍ចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ និងប្រកបដោយឆន្ទៈដ៏មុតមាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃស្ថាប័នទទួលបន្ទុកអនុវត្ត បានធ្វើការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈខ្ពស់ចូលរួមអនុវត្តការងារសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យបានជោគជ័យ និងលេចចេញជារូបរាងនៅក្នុងឆ្នាំ២០២៨ ខាងមុខ ដើម្បីបន្សល់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់កូនចៅខ្មែរគ្រប់ៗជំនាន់បន្តទៅមុខទៀត។

គម្រោងព្រែកជីកហ្វូណននេះ ជាគម្រោងដែលទាញសមុទ្រឱ្យជាប់ទន្លេ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី បានលើកឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ការសិក្សាវិភាគក៏បានគូសបញ្ជាក់ឱ្យឃើញផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់អត្ថប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×