Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​នគរបាល​អធិការ​ស្រុក​បសេដ្ឋ​ ចុះប្រតិបត្ដិការ​បង្រ្កាបទីតាំងល្បែងអនឡាញដែលសម្ងំលួចលាក់បើក​លេងដោយខុសច្បាប់មួយកន្លែងក្នុងស្រុកបសេដ្ឋ​

កំពង់ស្ពឺ​ ៖ដោយអនុវត្ដតាមបទបញ្ជា​ដ៏ខ្ពង់ខ្ពស់​បំផុ​ត​របស់​ប្រមុខរាជ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងការរឹតបន្ដឹងការ​បង្រ្កាបបទល្មើសល្បែងខុសច្បាប់នៅទូ​ទាំង​ប្រទេ​ស​ នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០​២៤ វេលា​ម៉ោង១៤និង៣០នាទី កម្លាំងអធិការដ្ឋាននគ​របាលស្រុកបសេដ្ឋ ដោយបានកិច្ចចង្អុលការដោយផ្ទាល់ពីលោកឧត្ដម​សេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នង​កា​រ​ នគរបាល​ខេត្ត​កំពង់ស្ពឺ​ កំលាំង​បានចុះប្រតិបត្ដិការ​បង្រ្កាបទីតាំងលួចលាក់បើកឱ្យលេងល្បែងអនឡា​ញមួយកន្លែងនៅចំណុចផ្ទះរបស់ឈ្មោះ​ ទិ​ត លីដា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​បានចាប់យកវត្ថុតាងរួមមាន ៖ ១/-ប្រាក់រៀលចំនួន​ ២០​ ម៉ឺនរៀល។ ២/-ម៉ូនីទ័រចំនួន​ ០២គ្រឿង​ ប្រភេទកុំព្យូទ័រលើតុ។ ៣/-ដុំWi-Fi ចំនួន០១គ្រឿង​។ ៤/-keyboard ចំនួន០១។ ៥/-ម៉ៅសម្រាប់ចុក ចំនួន០១ និងឧបករណ៍តភ្ជាប់ឲ្យដំណើរការមួយចំនួនទៀត។

​ ជាក់ស្ដែង​នៅពេលសមត្ថកិច្ចចុះបង្រ្កាប​ អ្នកលេ​ង និងអ្នកគ្រប់គ្រងទីតាំង​ល្បែងអនឡាញបានរត់គេ​ចខ្លួន​ភ្លាមៗ​ ចំណែកម្ចាស់ផ្ទះដែ​លផ្ដល់ទីតាំងឈ្មោះ​ ទិ​ត លីតា សមត្ថកិច្ចបានធ្វើកិច្ចសន្យាអោយបញ្ឈប់ស​ក​ម្មភាព​ផ្ដល់ទីតាំងដាក់ល្បែងអនឡាញបន្តទៀត ។

វត្ថុតាងខាងលើ កម្លាំងជំនាញ​បានយកមករក្សាទុក​នៅអធិការនគរបាលស្រុកបសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបន្ដចាត់ការអ្នកពាក់ព័ន្ធ​៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×