Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថស្រុកបរិបូណ៌ ចុះធ្វើការបង្រ្កាបបទល្មើស ចែកចាយ រក្សាទុក ប្រើប្រាស់សារធាតុញៀន ឆក់ត្រី ឃាត់ជនសង្ស័យ ចំនួន០៥នាក់

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

វេលាម៉ោងប្រមាណ១០:៥០នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ចំនួន១០នាក់ មធ្យោបាយរថយន្ត០២គ្រឿង ម៉ូតូ០៤គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានចុះធ្វើការបង្រ្កាបបទល្មើស ចែកចាយ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ : ១.ឈ្មោះ វ៉ាន់ សីហា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ។ ២.ឈ្មោះ វ៉ាន់ សុជឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ។ ៣.ឈ្មោះ អុយ អៀត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ។ ៤.ឈ្មោះ ឡៅ មេឃ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ។ ៥.ឈ្មោះ ជា ជ្រូក ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ។

ដកហូតសម្ភារៈវត្ថុតាងរួមមាន: ១.ម្ស៉ៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកក) ចំនួន០២កញ្ចប់តូច ទម្ងន់ ១.១៦ក្រាម (គិតទាំងថង់វេចខ្ចប់) ឧបករណ៍ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។ ២.ម៉ូតូ០១គ្រឿង ម៉ាកសង់ សេ១២៥ពណ៌ខ្មៅស្លាកលេខ កំពង់ឆ្នាំង ១C.៨៦១១។ ៣.ទូរសព្ទ័ចំនួន០៥គ្រឿង ម៉ាក់REALME ០១គ្រឿង ម៉ាកOPPO ០៣គ្រឿង ម៉ាកអិនចុចពិល ០១គ្រឿង។ ៤.អាគុយចំនួន ០២ និង៥.ឧបករណ៍សម្រាប់ឆក់ត្រីចំនួន ០២។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងកសាងតាមនីតិវិធី៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×