ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅ ឌី ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “សមាជិក សមាជិកា សមាគមឧកញ៉ាកម្ពុជា និងក្រុមធុរកិច្ច បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅកម្ពុជា”។
សមាគមឧកញ៉ាកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈសង្គម-សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក៏ដូចជាការចូលរួមទាក់ទាញវិនិយោគិនបរទេស។ ជាមួយគ្នានេះ តាមរយៈបេសកកម្មចម្បងៗរបស់ សមាគមឧកញ៉ាកម្ពុជា ដែលកន្លងមកនេះបានចូលរួចំណែកយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី








































