Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្មសម្លាប់ជនជាតិចិនម្នាក់ រួចយកសពទៅចោល ក្បែរថ្លុកទឹកត្រង់ចំណុចក្បែរស្ពានឆេះ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានប្រទះឃើញសពបុរសជនជាតិចិនម្នាក់ត្រង់ចំណុចស្ពានឆេះ ក្រោយក្រុមហ៊ុន រ៉ូយ៉ាល់យ៉ុងលិ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។

ជនរងគ្រោះជាអ្ន​ករកស៊ីបើកម៉ាត និងអនឡាញ។
សមត្ថកិច្ចឲ្យដឹងថា ជុំវិញករណីនេះសង្ស័យថា ជាករណីសម្លាប់ ដែលជនរងគ្រោះបានបាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា វេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។

ក្រោយមានហេតុការណ៍នេះ សាច់ញាតិរបស់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងកាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ រួចហើយសមត្ថកិច្ចចេញអន្តរាគមន៍ជួយស្វែងរកជនរងគ្រោះ និងធ្វើការស្រាវជ្រាវភ្លាមៗ រហូតព្រឹកថ្ងៃទី២ វេលាម៉ោង៩ព្រឹក ទើបសមត្ថកិច្ចប្រទះឃើញសពជនរងគ្រោះនៅក្បែរថ្លុកទឹកត្រង់ចំណុចក្បែរស្ពានឆេះ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើបើកការស្រាវជ្រាវស្វែងរក និងកំពុងកំណត់មុខសញ្ញាខ្លះៗ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×