Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចុះរដ្ឋបាលត្រួតពិនិត្យតាមបន្ទប់ថ្នាក់រៀនវិទ្យាល័យបាក់ទូក រកឃើញមានសិស្សស្រី០៥នាក់ ជក់បារីអេឡិចត្រូនិច បង្កប៉ះពាល់សុខភាព

ភ្នំពេញ ៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានសហការជាមួយនាយកវិទ្យាល័យ បាក់ ទូក ដឹកនាំដោយលោកអនុសេនីយ៍ឯក ហែម សុផល នាយរងប៉ុស្តិ៍ បានចុះរដ្ឋបាលត្រួតពិនិត្យតាមបន្ទប់ថ្នាក់រៀនវិទ្យាល័យបាក់ទូក ហើយបានឃើញមានសិស្សជក់បារីអេឡិចត្រូនិចបង្កប៉ះពាល់សុខភាព។

ជាលទ្ធផលសមត្ថកិច្ចបានដកហូតបារីអេឡិចត្រូនិចចំនួន០២ដើមនិងសិស្សស្រីចំនួន០៥នាក់ដោយសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពជក់បារីអេឡិចត្រូនិច។ បន្ទាប់មក សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលសិស្សទាំងនោះ មកទទួលយកពួកគេទៅផ្ទះអប់រំបន្ត៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×