Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើង បង្ហោះម៉ូតូចំនួន០៤នាក់

កណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Jing Sloy បានបង្ហោះវីដេអូសកម្មភាពក្មេងទំនើង បង្ហោះម៉ូតូ ស្ថិតនៅចំណុចផ្លូវបេតុង សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីត៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើង បង្ហោះម៉ូតូ ខាងលើ បានចំនួន០៤នាក់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ រួមមាន៖ ១.ឈ្មោះ ហៃ ហូជីន ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលជាអ្នកបង្ហោះម៉ូតូ (ផ្លាកលេខភ្នំពេញ 1KL-3501)គ្មានសារធាតុញៀនក្នុងទឹកនោម(-)។២.ឈ្មោះ ថា ចេស្តា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលជាអ្នកអង្គុយអុកពីក្រោយ(ផ្លាកលេខភ្នំពេញ 1KL-3501)គ្មានសារធាតុញៀនក្នុងទឹកនោម(-)។៣.ឈ្មោះ ប៉ា រ៉ាត់រីយុ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិលេខ(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលជាអ្នកជិះតាមថតវីដេអូ(ជាម្ទាស់ម៉ូតូ Honda dream ភ្នំពេញ1KL-3501)គ្មានសារធាតុញៀនក្នុងទឹកនោម(-)។៤.ឈ្មោះ ណាង វណ្ណះ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលជាអ្នកបើកម៉ូតូ Honda dream ផ្លាកលេខ ភ្នំពេញ 1GU-1310 ដឹកអ្នកតាមថតវីដេអូគ្មានសារធាតុញៀនក្នុងទឹកនោម(-)។
សម្ភារៈចាប់យក: ម៉ូតូចំនួន២គ្រឿង១-ម៉ូតូម៉ាក Honda dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ផ្លាកលេខ ភ្នំពេញ 1KL-3501 ។២-ម៉ូតូម៉ាក Honda dream ស៊េរីឆ្នាំ២០២២ Dream ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GU-1310 ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៤នាក់ រួមទាំងវត្ថុតាង បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×