Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករទូរគមនាគមន៍កម្ពុជា ជូនដំណឹងស្តីពីការកាត់ផ្តាច់ដំណើរការនិងការដាក់លក់ជាថ្មីនៃលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ និងការកាត់ទឹកប្រាក់ពីគណនីនៃលេខទូរស័ព្ទចល័ត ខុសពីច្បាប់និងបទប្បញ្ញត្តិជាធរមាន

ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋរាយការណ៍ទៅលេខ ៦៧៨៩ បើមានករណី៖ កាត់ផ្តាច់លេខរបស់អ្នកដែលកំពុងមានសុពលភាព ហើយដាក់លក់ជាថ្មី កាត់ទឹកប្រាក់ខុសប្រក្រតី ភ្ជាប់គម្រោងនានាដោយអ្នកមិនដឹងមុន និងមិនដោះស្រាយបញ្ហាឱ្យបានសមស្របលើបណ្ដឹងតវ៉ាអ្នកប្រើប្រាស់។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងពេលថ្មីៗនេះ ន.ទ.ក. បានរកឃើញភាពមិនប្រក្រតីនិងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនពាក់ព័ន្ធនឹង ១) ការកាត់ផ្តាច់ ដំណើរការលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ដែលកំពុងនៅមានសុពលភាពប្រើប្រាស់ ហើយដាក់លក់លេខ ទូរស័ព្ទទាំងនោះជាថ្មី និង ២) ការកាត់ទឹកប្រាក់ពីគណនីរបស់អតិថិជនខុសពីតារាងតម្លៃនិងលក្ខខណ្ឌនៃសេវារ៉ូមីង ដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។

ដើម្បីជម្រុញការប្រកួតប្រជែងស្របច្បាប់និងស្មោះត្រង់ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ន.ទ.ក. សូមអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍មក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh ក្នុងករណីដូចខាងក្រោម÷

  • លេខទូរស័ព្ទចល័តរបស់ខ្លួនត្រូវបានកាត់ផ្តាច់ដំណើរការ ឬត្រូវបានដាក់លក់ជាថ្មី ដោយមិនបាន គោរពតាមរយៈពេលបន្ទាប់ពីផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនី ដូចមានកំណត់ក្នុងសេចក្តីណែនាំ លេខ៨០២១ ន.ទ.ក. ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។
  • ទឹកប្រាក់ក្នុងគណនី នៃលេខទូរស័ព្ទចល័តត្រូវបានកាត់ ខុសពីតារាងតម្លៃនិងលក្ខខណ្ឌនៃសេវា ដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។
  • ការភ្ជាប់គម្រោង ឬកញ្ចប់សេវាទូរស័ព្ទចល័ត ឬសេវាតម្លៃបន្ថែមណាមួយ ដែលធ្វើឱ្យមានការកាត់ ទឹកប្រាក់ ដោយមិនមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។
  • ការមិនទទួលបានដំណោះស្រាយសមស្របណាមួយ ពីប្រតិបត្តិករទូរស័ព្ទចល័តលើបណ្ដឹងតវ៉ារបស់ អ្នកប្រើប្រាស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
×