Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ត្រូវបានរកឃើញហើយ ស្លាប់នៅចំងាយប្រមាណ២១០ម៉ែត្រពីកន្លែងយន្តហោះធ្លាក់

ភ្នំពេញ ៖តាមសេចក្តីរាយការណ៍កន្លែងក្រុមកងទ័ពស្វែងរកបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញស្លាប់នៅចំងាយប្រមាណ២១០ម៉ែត្រពីកន្លែងយន្តហោះធ្លាក់។

ឯកឧត្តមគន់ គីម ប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ នៅវេលាម៉ោង ១០៖៣០ នាទី ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះបានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា ត្រូវបានរកឃើញនៅចំងាយប្រមាណ២១០ម៉ែត្រពីកន្លែងឧទ្ធម្ភាគចក្រដែលធ្លាក់ នៅ ចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ថ្នាក់ដឹកនាំ និងកម្លាំងរុករក បានសែនជ្រូកខ្វៃចំនួន២ក្បាល ដើម្បីបែរបន់សុំឲ្យជួយបើកផ្លូវ ស្វែងរកឃើញអាកាសយានិកម្នាក់ទៀត លោក ស៊ុន ផល្លា។
ទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា៖ ក្រោយបន់ស្រន់រួច កម្លាំងរុករកបានរកឃើញសពលោក ស៊ុន ផល្លា តែម្តង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×