រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤បានចេញសេចក្តីជូនដំណឹងបញ្ជាក់ពីឈ្មោះក្រុមហ៊ុន/គម្រោងអភិវឌ្ឍន៍ដីឡូត៍ចំនួន ៣ ដែលគ្មានអាជ្ញាបណ្ណ និងណែនាំឲ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគម្រោងទាំងនេះ។
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (QK.ប.) សូមធ្វើបច្ចុប្បន្នភាពសេចក្ដីជួនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្តីពីឈ្មោះក្រុមហ៊ុនគម្រោងដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពី ន,អ, ប,។
ក្រុមហ៊ុនគម្រោងដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពី ន,អ, ប, ដូចមានឈ្មោះក្នុងតារាងខាងក្រោម៖១)
ក្រុមហ៊ុន ស្តាយ ហ្គាឡាក់ស៊ី អ៊ុនវេសម៉ិនឯ.ក គម្រោង “ ដីឡូត៍ ស្តាយ ហ្គាឡាក់ស៊ី” មានទីតាំងស្ថិតនៅ ភូមិព្រៃខ្លា២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ២) គម្រោង “ដីឡូត៍ ទីក្រុងមាស”មានទីតាំងស្ថិតនៅភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង និង៣) គម្រោង “ ដីឡូត៍ សំបួរមាស ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ដូចនេះ សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍដីឡូត៍ដែលគ្មានអាជ្ញាបណ្ណទាំង ០៣ ខាងលើ ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





