Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ភ្នាក់ងារ​លក់ដីឡូត៍ម្នាក់​ដែល​បានចូលរួម​ញុះញង់​អោយ​ធ្វើ​ បាតុកម្ម​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​នៅក្នុង​គ្រូប​តេឡេក្រាម​មួយ​

ភ្នំពេញ៖ អនុវត្តតាមដីការបស់ចៅក្រមស៊ើបសួរនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៤ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ភ្នាក់ងារ​លក់ដីឡូត៍ម្នាក់​ដែល​បានចូលរួម​ញុះញង់​អោយ​ធ្វើ​ បាតុកម្ម​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ នៅក្នុង​គ្រូប​តេឡេក្រាម​មួយ​ឈ្មោះ​ បាតុកម្ម​ ដេីម្បី​ជាតិ​ ។ នៅមាន​មនុស្ស​ជាច្រើន​ទៀត​ដែល​សមត្ថកិច្ច​កំពុង​តាមចាប់​ខ្លួន​នៅក្នុង​គ្រូប​តេឡេក្រាម​នោះ​ ។

បន្ទាប់​ពី​ដឹងថា​សមត្ថកិច្ច​បានចូលដល់ក្នុង​គ្រូបតេឡេក្រាម​ពួកគេ​ ពួកគេ​បាន​បង្កើត​គ្រូបថ្មីមួយទៀតមាន​ឈ្មោះ​ថា​ ក្រុម​យុវជន​ការពារ​សិទ្ធិ​និងយុត្តិធម៌​ ដែល​គ្រូប​ថ្មី​នេះក៏មាន​សមត្ថកិច្ច​ចូល​ទៅដល់​ដែរ​ ។ ភាគច្រើន​មេក្លោង​បង្កេីត​គ្រូប​តេឡេក្រាម​ដេីម្បី​ប្រមូល​ផ្ដុំ​កម្លាំង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​នេះនៅក្រៅប្រទេស​។ ដូច្នេះ​អ្នកនៅ​ក្នុង​ប្រទេស​មិនដឹង​រឿង​ចូលតាម​គេ​ដឹងតែ​គុកហេីយ​ ព្រោះ​ការផ្លាស់ប្ដូរ​រដ្ឋាភិបាល​មិនអាច​ធ្វេី​តាមរយៈ​បាតុកម្ម​ទេ​ គឺ​ បោះឆ្នោត​ ៥ឆ្នាំ​ម្ដង​ ។

យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនដែលចេញលោក យី សុខតូច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៤ បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣៣៨០ អ.យ.ន ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់លើឈ្មោះ ទូច រតនៈ ភេទប្រុស កើតថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិប្រីយ៍ចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជានីតិជន ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង ឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

យល់ឃើញថាដើម្បីធានាដល់ការបង្ហាញខ្លួនជនត្រូវចោទចំពោះមុខចៅក្រមស៊ើបសួរ និងដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនជនត្រូវចោទឈ្មោះ ទូច រតនៈ ភេទប្រុស កើតថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៨៤ មកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិត។

ហេតុដូច្នេះសម្រេចឱ្យនាំខ្លួនឈ្មោះ ទូច រតនៈ ភេទប្រុស កើតថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ ដែលមានអត្ត សញ្ញាណខាងលើនេះ។

បង្គាប់មកកងកម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ដីកាបង្គាប់នេះមានអានុភាព គិតចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×