ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចផ្អាកការងារលោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន ដោយប្រគល់ភារកិច្ចជូន លោក សាត់ ភី ជាអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង មកជាប្រធានស្តីទីពន្ធនាគារខេត្តស្ទឹងត្រែងវិញ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត ស សុខា បានចេញប្រកាសស្តីពី
ការផ្អាកការងារ និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ។
យោងតាមតម្រូវការចាំបាច់របស់ក្រសួងមហាផ្ទៃ
សម្រេច ៖ ត្រូវបានផ្អាកការងារ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ប្រធានពន្ធនាគារ ខេត្តស្ទឹងត្រែង ជាបណ្ដោះអាសន្ន។
ត្រូវបានប្រគល់ភារកិច្ចជូន លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ សាត់ ភី អនុប្រធាន ពន្ធនាគារខេត្តស្ទឹងត្រែង ជាប្រធានស្តីទី ពន្ធនាគារខេត្តស្ទឹងត្រែង។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




