បាត់ដំបង៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ បានធ្វើការដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់មាន់ចំនួន ១០០ គីឡូក្រាម ដែលត្រូវបានបង្ក្រាប និងដកហូតពីឈ្មួញលួចលាក់បង្កប់ក្នុងទំនិញដទៃ នាំចូលពីប្រទេសថៃតាមផែស្ងួតដូង៕ រក្សាសិទ្ធដោយ៖ សុទ្ធលី




