ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃចន្ទទី ២២ខែកក្កដានេះបានថ្លែងសារនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា សូមអរគុណនិងកោតសរសើរចំពោះលោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។
សម្ដេចធិបតី បានបន្តថា បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ” ខ្ញុំសង្ឃឹមថា ចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលប់បំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។
ខ្ញុំសូមឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឲ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត”។
សូមរំលឹកថា ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅខេត្តសៀមរាប។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ ដុល្លារអាមេរិកនៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង នៅអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប ដោយមាន ការចូលរួមពីតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រចាំខេត្តសៀមរាប និងស្នាក់ការកណ្តាល ព្រមទាំង អាជ្ញាធរខេត្ត សរុបជាង ៦០រូប ក្នុងគោលបំណងស្វែងរកដំណោះស្រាយរួមគ្នា ទៅលើការសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប។ ក្នុងកិច្ចប្រជុំនោះ លោកជំទាវ ទេសាភិបាល បានសាកសួរ តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ពីគោលការណ៍នានារបស់គ្រឹះស្ថាននីមួយៗ ពាក់ព័ន្ធនឹងប្រតិបត្តិការ ពិនិត្យនិងទទួលយកប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ទក់ រហែក និងបានជំរុញលើកទឹកចិត្តឱ្យ តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុលើកឡើងពីបទពិសោធន៍ បញ្ហាប្រឈម ក៏ដូចជាការលំបាកជាក់ស្តែង នានាដែលគ្រឹះស្ថានបានជួបប្រទះ ពាក់ព័ន្ធនឹងប្រតិបត្តិការទទួលប្រាក់ដុល្លារអាមេរិកពីអតិថិជន។ ជាកិច្ចឆ្លើយតប បន្ទាប់ពីបានស្វែងយល់អំពីស្ថានភាពជាក់ស្តែង អំពីការទទួលយកម្មមិនទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬ ប្រឡាក់នៅតាមហាងនិងបញ្ជារប្តូរប្រាក់ឯកជន ព្រមទាំងបានប្រជុំពិភាក្សាជាមួយធនាគាពាណិជ្ជដូចបាន រៀបរាប់ខាងលើ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញវិធានការមួយចំនួន ដើម្បីអនុវត្តនៅក្នុងខេត្តសៀមរាប
ដែលរួមមាន យន្តការបន្ទាន់ និងយន្តការបន្តទៀត។ ចំពោះយន្តការបន្ទាន់ ដែលនឹងត្រូវអនុវត្តនៅខេត្តសៀមរាប ចាប់ពីថ្ងៃចុះហត្ថលនេះគេទៅមាន៤ យន្តការ។ ១/- តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬប្រឡាក់ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។ ២/- ក្នុង ករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅ ក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំ មានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញ នោះទេ។ ៣/- តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបដាក់ក្រដាសប្រាក់ដុល្លារអាមេរិ កប្រភេទ ២០ដុល្លារអាមេរិក និង៥០ ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០០ ដុល្លារ អាមរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែក ការ ដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។ និង ៤/- រៀបចំ ផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាន ដើម្បីឱ្យបានយល់កាន់តែច្បាស់និង គាំទ្រចំពោះវិធានការដែលបានដាក់ចេញខាងលើ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តយន្តការបន្តទៀត។
ចំណែកឯ យន្តការបន្តទៀតមាន ២យន្តការ។ ១/- ជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ Bakong Tourist App ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា និង២/- សហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើស ដើម្បីកំណត់លក្ខខណ្ឌស្តង់ដារមួយ ដែលមានសង្គតិភាពរវាងម៉ាស៊ីនរាប់ស្រាល់ជ្រើសរបានទេគ្នារមេតិនិង ធនាគារពាណិជ្ជ ក៏ដូចជារវាងម៉ាស៊ីនរបស់ធនាគារពាណិជ្ជនិងធនាគាពាណិជ្ជ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី






