Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុករថ​យន្ត បញ្ច្រាសទិសគ្នាបណ្ដាលឱ្យរងរបួសកម្មករ​កម្មការិនី​ ធ្ងន់-ស្រាល​ ២៦នាក់

កំពង់ស្ពឺ​ ៖​ យប់ថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២​០​២៤ វេលា​ម៉ោង ២០:៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ នៅចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ មានរថយ​ន្តដឹកកម្មករ រោងចក្រ ០១​គ្រឿងម៉ាក Hyundai Mi​ghty ពណ៌​ស ផ្លាកលេខភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងញូង ស្រុ​កត្រាំកក់ ខេត្តតាកែវ មុខរបរដឹកកម្មកររោងចក្រ បាន​បើកបរដឹកកម្មករពីទិស​ខាង​ជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានទៅបុកជា​មួ​យ រថយន្ត ០១គ្រឿងម៉ាក SSONG YONG ACT​YON ពណ៌ស សេរីឆ្នាំ២​០​១៧ ផ្លាក​លេខ 2BH​-8660 បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុ​ស អាយុ ៤៣ឆ្នាំ រស់នៅភូមិត្រ​ពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយ​មា​ស ខេត្តកំពត (យោងតាមការសាក​សួរពីកម្មករគឺ រថយន្ត S​SO​NG YONG ACTYON បើករេចុះ​ រេឡើង រួច​មកបុករថយន្តដឹកកម្មករតែម្តង) ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប​ណ្តាលឲ្យរងរបួសមនុស្សសរុប​២៦នាក់​ ខូចខាត​ រថយន្ត​ស្ទើរទាំងស្រុង​ ៖ – របួសមនុស្សធ្ងន់ចំនួន ៦នាក់ – របួសស្រាល ២០នាក់។

បច្ចុប្បន្ន​កម្មករ​ កម្មការិនី​ ដែលរងរបួសត្រូវបានសមត្ថកិច្ច​អាជ្ញាធរ​បញ្ជូនទៅ​សង្រ្គោះ​បន្ទាន់​នៅមន្ទីរពេទ្យ​រដ្ឋនិងគ្លីនិកឯកជន​ (ដៃគូរ​ បសស​)​ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×