ភ្នំពេញ ៖ នៅវេលាម៉ោង១១ និង២៥នាទី នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរាជធានីភ្នំពេញ ចុះត្រួតពិនិត្យលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅចំណុចជិតធនាគារវឌ្ឍនៈ ផ្លូវវេងស្រេង ខណ្ឌមានជ័យ រាជធានីភ្នំពេញ លើម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ២IH-៧២៦១។
ក្រុមការងារបានរកឃើញ- សាច់គោបង្កកចំនួន១កេសក្រដាស ស្មើនឹង៣៣គីឡូក្រាម- សាច់ក្របីបង្កកចំនួន១កេសក្រដាស ស្មើនឹង២០គីឡូក្រាម- ស្លឹកត្រចៀកជ្រូកបង្កកចំនួន៥០កេសក្រដាស ស្មើនឹង៥០០គីឡូក្រាម- ឆ្អឹងខ្ចីជង្គង់មាន់បង្កកចំនួន១កេសក្រដាស ស្មើនឹង១០គីឡូក្រាម។ សរុបចំនួន៥៣កេសក្រដាសស្មើនឹង ៥៦៣គីឡូក្រាម។
ក្រោយពិនិត្យជាក់ស្ដែង និងមានការសារភាពពីអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក ផលិតផលសត្វបង្កកទាំងអស់នេះត្រូវបានដឹកជញ្ជូនចេញពីឃ្លាំងស្តុកមួយកន្លែងនៅក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញផ្ទាល់ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។ ក្រុមការងារបានធ្វើការដឹកជញ្ជូនផលិតផលសត្វបង្កកខាងលើទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីបន្តនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី










