Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលដែលត្រូវចុះបញ្ជី និងធ្វើការគ្រប់គ្រងនេះ មិនសំដៅលើការដំឡើង បរិក្ខារប្រើថាមពលពន្លឺព្រះអាទិត្យ ដែលមិនភ្ជាប់នឹងខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីបំភ្លឺព័ត៌មានការបំភ្លឺពាក់ព័ន្ធនឹងសេចក្តីជូនដំណឹងរបស់អាជា្ញធរអគ្គិសនីកម្ពុជា ឱ្យធ្វើស្វ័យប្រកាសអំពី “ការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល”។

អាជ្ញាធរអគ្គិសនីកម្ពុជាសូមជម្រាបជូនឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញ៉ា មេត្តាជ្រាបថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញសេចក្តីជូនដំណឹង លេខ ០៨៦ សណ.២៤.អអក ឱ្យធ្វើស្វ័យប្រកាសអំពី “ការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល”។ ដោយសង្កេតឃើញថា សាធារណជនមួយចំនួនបានសំដែងនូវការព្រួយបារម្ភអំពីការគ្រប់គ្រងរបស់អាជ្ញាធរអគ្គិសនី កម្ពុជាលើប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលនេះ ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជាសូមធ្វើការបំភ្លឺជូនបន្ថែម ដូចខាងក្រោម៖ ១. ក្រសួងរ៉ែ និងថាមពលបានសហការជាមួយ UNDP រៀបចំគោលការណ៍គ្រប់គ្រងប្រព័ន្ធពន្លឺព្រះអាទិត្យ លើដំបូល ភ្ជាប់ជាមួយប្រព័ន្ធប្រើប្រាស់អគ្គិសនីដែលកំពុងទទួលការផ្គត់ផ្គង់ពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ ប្រព័ន្ធបណ្តាញជាតិ ដោយបានធ្វើការពិគ្រោះយោបល់ជាមួយអង្គទូត ដៃគូរអភិវឌ្ឍ និងអង្គការក រដ្ឋាភិបាលនានា (NGO) ក្នុងនោះប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលដែលភ្ជាប់ជាមួយប្រព័ន្ធបណ្តាញជាតិ នេះ តម្រូវឱ្យមានការចុះបញ្ជី ការគ្រប់គ្រងបញ្ហាបច្ចេកទេស បញ្ហាគុណភាព និងបញ្ហាសុវត្ថិភាព ឱ្យបាន ច្បាស់លាស់ ពីព្រោះថា៖ ទី១.ប្រសិនបើគ្មានការចុះបញ្ជី ការគ្រប់គ្រង និងត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ វាអាចនឹងបណ្តាលឱ្យមានករណីជ្រាបចរន្តអគ្គិសនីត្រលប់មកខ្សែបណ្តាញផ្គត់ផ្គង់វិញ ពេលផ្តាច់ចរន្តអគ្គិសនីលើបណ្តាញ ដើម្បីធ្វើការជួសជុលខ្សែបណ្តាញនានាដែលនៅលើបង្គោលអគ្គិសនីរួមមានខ្សែ បណ្តាញរបស់អគ្គិសនីកម្ពុជាផ្ទាល់ ទូរគមនាគមន៍ Internet ទូរទស្សន៍ អាចបង្កជាគ្រោះថ្នាក់ដល់អាយុ ជីវិតរបស់អ្នកជួសជុលបណ្តាញ,
ទី២.ថាមពលពន្លឺព្រះអាទិត្យនេះជាថាមពលដែលគ្មានលំនឹងប្រែប្រួល ឡើងចុះទៅតាមពន្លឺថ្ងៃ បើគ្មានការចុះបញ្ជី និងគ្រប់គ្រងច្បាស់លាស់ទេ ប្រព័ន្ធបណ្តាញជាតិមិនអាច រៀបចំការវិនិយោគដាក់ឧបករណ៍បន្សាបលំញ័រឱ្យបានសមស្របនោះទេ វានឹងទាញ់ឱ្យការផ្គត់ កត់ផ្គង់មានលំញ័រឡើងចុះប្រើប្រាស់មិនកើត ដែលពេលខ្លះទាញប្រព័ន្ធការពាររបស់បណ្តាញផ្គត់ផ្គង់អគ្គិសនីឱ្យលោត ផ្តាច់ការផ្គត់ផ្គង់ ប៉ះពាល់ដល់អ្នកប្រើប្រាស់អគ្គិសនីដទៃទៀតក៏មាន និងទី៣.ថាមពលពន្លឺព្រះអាទិត្យនេះ ជាថាមពលដែលមានថាមពលតែពេលមានពន្លឺព្រះអាទិត្យ បើគ្មានការចុះបញ្ជីនិងថ្លែងឱ្យដឹង ច្បាស់លាស់ទេ ប្រព័ន្ធបណ្តាញជាតិមិនអាចរៀបចំការផ្គុំប្រភពអគ្គិសនី និងការដំឡើងប្រព័ន្ធស្តុកថាមពល ទុក ដើម្បីបំពេញកង្វះខាតប្រភពថាមពលឱ្យអ្នកប្រើប្រាស់ពេលគ្មានពន្លឺព្រះអាទិត្យ ឬពេលយប់ឡើយ។

២. ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលដែលត្រូវចុះបញ្ជី និងធ្វើការគ្រប់គ្រងខាងលើនេះ មិនសំដៅលើការដំឡើង បរិក្ខារប្រើថាមពលពន្លឺព្រះអាទិត្យដែលមិនភ្ជាប់នឹងខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ ដូចជា អំពូល បំភ្លឺ ឬហ្វាប្រើពន្លឺព្រះអាទិត្យ ម៉ាស៊ីនបូមទឹកប្រើពន្លឺព្រះអាទិត្យ ឆ្នាំងចម្អិនប្រើពន្លឺព្រះអាទិត្យ។ល។ និង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះដែលដំឡើងប្រើដោយឡែកមិនពាក់ព័ន្ធជាមួយប្រព័ន្ធបណ្តាញជាតិឡើយ។

៣. ដើម្បីធ្វើការគ្រប់គ្រង ដំបូងបំផុតអាជ្ញាធរអគ្គិសនីកម្ពុជាត្រូវចុះបញ្ជីអ្នកកំពុងមានប្រព័ន្ធពន្លឺព្រះអាទិត្យ លើដំបូលខាងលើ គឺដូច្នេះហើយដែលជំហានដំបូងនេះ អាជ្ញាធរអគ្គិសនីកម្ពុជាចេញសេចក្តីជូនដំណឹង ឱ្យអ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល ឱ្យធ្វើស្វ័យប្រកាសនៅទីកន្លែងដែល ខ្លួនទទួលការផ្គត់ផ្គង់ ដើម្បីចុះបញ្ជី និងទទួលស្គាល់ថាអ្នកនោះបានទទួលការអនុញ្ញាតឱ្យដំឡើង និង ប្រើប្រាស់ស្របតាមច្បាប់ហើយ។

៤. ការជូនដំណឹងនេះមិនមែនជាការជូនដំណឹងជាលើកទី១ទេ គឺជាការជូនដំណឹងរំលឹកជាលើកទី២ ពីព្រោះ ការជូនដំណឹងដំបូងបានធ្វើឡើងតាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣ មកម្លេះ ដែលមកដល់ពេលនេះ មាន អ្នកមកធ្វើស្វ័យប្រកាសបានចំនួន ៩៤ ទីតាំង រួចហើយ រួចអាចនៅសល់ទីតាំងមួយចំនួនទៀត គឺដូច្នេះ ហើយ ទើបអាជ្ញាធរអគ្គិសនីកម្ពុជាបានធ្វើសេចក្ដីជូនដំណឹងរំលឹកជាលើកទី២នេះ។

៥. ការអនុញ្ញាតឱ្យអ្នកប្រើប្រាស់អគ្គិសនីក្នុងប្រព័ន្ធបណ្តាញជាតិ ដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យលើដំបូល នឹងកាត់បន្ថយលទ្ធភាពនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតស្ថានីយ ដែលកំពុងមានប្រសិទ្ធភាពថ្លៃ និងកំពុងជួយបន្ថយថ្លៃលក់អគ្គិសនីឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ជារួម។
ក្នុងប្រព័ន្ធនៃការកំណត់ថ្លៃអគ្គិសនីនៅកម្ពុជាបច្ចុប្បន្ន នៅពេលដែលមានអ្នកប្រើប្រាស់ខ្លះមានដំឡើង ប្រព័ន្ធថាមពលន្លឺព្រះអាទិត្យ និងអ្នកខ្លះទៀតមិនមានដំឡើង មានការចាំបាច់ត្រូវរៀបចំយន្តការដើម្បី រក្សាតុល្យភាពរវាងភាគីទាំង២។ នៅពេលដែលអ្នកប្រើប្រាស់ណាមួយបានដំឡើងប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យភ្ជាប់ទៅនឹងប្រព័ន្ធបណ្តាញជាតិ អ្នកប្រើប្រាស់នោះនឹងប្រើថាមពលចេញពីពន្លឺព្រះអាទិត្យនៅ ពេលដែលពន្លឺព្រះអាទិត្យមាន និងទាញយកមកបំពេញបន្ថែមតម្រូវការនូវសមតុល្យអគ្គិសនីជំនួសពន្លឺ ព្រះអាទិត្យដែលថយចុះ និងពុំមាន ចេញពីប្រព័ន្ធបណ្តាញជាតិ។ ការធ្វើដូច្នេះ នឹងធ្វើឱ្យសមត្ថភាពផលិត អគ្គិសនីរបស់បណ្តាញជាតិនៅទំនេរ ដែលនឹងបង្កើនថ្លៃនៃការផលិតអគ្គិសនីក្នុងប្រព័ន្ធបណ្តាញជាតិ ធ្វើ ឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ដទៃទៀត។ ដូច្នេះ បានជាមានការចាំបាច់ដើម្បីឱ្យអ្នកប្រើប្រាស់ដែលប្រើ ថាមពលចេញពីពន្លឺព្រះអាទិត្យនោះបង់ថ្លៃប៉ះប៉ូវមួយ ដើម្បីរក្សាសមធម៌ឱ្យទៅអ្នកប្រើប្រាស់ដទៃទៀត។

៦. ចំពោះថ្លៃប៉ះប៉ូវដែលអាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងអនុវត្តនៅពេលខាងមុខ គឺនឹងអនុវត្តចំពោះតែអ្នកប្រើប្រាស់ធំៗ ដូចជា រោងចក្រឧស្សាហកម្ម ពាណិជ្ជកម្ម សណ្ឋាគារ ឬ អគារធំៗ ដែលចង់ដាក់ដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យធុនមធ្យម និងធំប៉ុណ្ណោះ ប៉ុន្តែនឹងមិនមានយកថ្លៃប៉ះប៉ូវចំពោះប្រជាពលរដ្ឋ ទូទៅដែលដាក់ដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលគេហដ្ឋាន ឬទីតាំងអាជីវកម្ម ដែល មានអានុភាពមិនលើសពី ១០គីឡូវ៉ាត់ ឬដែលស្មើនឹងការដាក់ដំឡើងផ្ទាំងសូឡាធុនធំប្រហែល ១៦ផ្ទាំង ឬធុនមធ្យមប្រហែល ២០ផ្ទាំង ដែលគ្របដណ្ដប់លើដំបូលទីតាំងប្រហែលពី ១២០ ទៅ ២០០ ម៉ែត្រការ៉េ ឡើយ។ ការដាក់ប្រព័ន្ធនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និងការដាក់ប្រព័ន្ធតូចៗតាមលំនៅឋាន ឬ ទីតាំងអាជីវកម្ម ទោះភ្ជាប់ជាមួយបណ្តាញជាតិដែលមានកម្រិតក្រោម ១០គីឡូវ៉ាត់ មិនជាប់ការបង់ថ្ល អគ្គិសនីបម្រុង ឬប៉ះប៉ូវនោះទេ។ ដូចនេះ ប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅឋាន និងទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានការរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ។

៧. ដូច្នេះ សូមអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទាំងអស់ អញ្ជើញទៅធ្វើស្វ័យប្រកាស នៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គត់អគ្គិសនី ឯកជន ដែលឋិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនី ឬទីស្នាក់ការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដោយផ្ទាល់ ដើម្បីចុះបញ្ជី និងទទួលបានការអនុញ្ញាតឱ្យដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យលើដំបូលស្របតាមច្បាប់ ព្រោះការដំឡើងនេះប៉ះពាល់ដល់បណ្តាញជាតិ ដែលមានអ្នកដទៃ កំពុងប្រើប្រាស់ដូចគ្នា។ ការដាក់ពាក្យស្វ័យប្រកាស គឺជាការប្រមូលទិន្ន័យដើម្បីយកមកវិភាគស្ថិរភាព ផ្គត់ផ្គង់ ចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×