Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ 

ត្បូងឃ្មុំ ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គ​រដ្ឋទូត​សាធារ​ណ​រដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​សម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូង​ឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ បង្កើតឡើង និងចុះបញ្ជីស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុប ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក សម្រាប់ការផលិតសំបកកង់ឡាន ព្រមទាំងសម្ភារផ្សេងៗទៀត។ រក្សាសិទ្ធដោយ៖សុទ្ធលី

×