Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសជប៉ុននិងកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ តាមរយៈការវិនិយោគ របស់ក្រុមហ៊ុនធំៗជប៉ុននៅកម្ពុជា ហើយលោកជំទាវ ខាមីខាវ៉ា សន្យាថានឹងជួយជំរុញអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត

ភ្នំពេញ ៖ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលទស្សនកិច្ចរបស់លោកជំទាវ ខាមីខាវ៉ យ៉ូកុរដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជា ពីថ្ងៃទី៥ ដល់៧ ខែកក្កដា ឆ្នាំ២០២៤។

តបតាមការអញ្ជើញរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ(KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៥ ដល់៧ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកជំទាវរដ្ឋមន្ត្រី បានចូលជួប សម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមុនមានជំនួប ទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា។

ក្នុងជំនួបទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ខាមីខាវ៉ា បានឯកភាពគ្នាថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន មានភាពកាន់តែរឹងមាំ ព្រមទាំងបានផ្លាស់ប្តូរយោបល់ក្នុង ការបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហ ប្រតិបត្តិការលើវិស័យនានា ដែលមានសក្តានុពល និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពជំរុញការប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតជា ញឹកញាប់ ដើម្បីរួមចំណែកកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ហើយបានឯកភាពបន្តរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសន ប្រទេសទាំងពីរ ឱ្យបានទៀងទាត់ ដោយកិច្ចប្រជុំលើកទី២ គ្រោងរៀបចំក្នុងឆ្នាំនេះ នៅកម្ពុជា។

រដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងសកម្មក្នុងវិស័យការពារជាតិ និងសន្តិសុខ និងបានអបអរសាទការរៀបចំកិច្ចសន្ទនាថ្នាក់ អនុរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ជប៉ុន លើកទី១ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងនគរបាលជើងទឹកកម្ពុជាជាមួយឆ្មាំសមុទយអ្នកខ្ញុំជាស្ព
ជប៉ុន ហើយភាគីជប៉ុនបានសន្យាផ្ដល់នាវាល្បាតដល់នគរបាលជាតិកម្ពុជាផងដែរ។

រដ្ឋមន្ត្រីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំតាមរយៈការវិនិយោគ របស់ ក្រុមហ៊ុនធំៗជប៉ុននៅកម្ពុជា ហើយ លោកជំទាវ ខាមីខាវ៉ា សន្យាថានឹងជួយជំរុញអ្នកវិនិ យោគជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។
ក្នុងឱកាសជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាល និង ប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងសន្តិភាពនៅកម្ពុជា និង បានផ្តល់ជំនួយជាច្រើនសម្រាប់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ពីការបន្តរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ហើយបានបន្ថែមថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ (ប្រាំបីពាន់) លានយ៉េន សម្រាប់ការពង្រីកបណ្តាញ អគ្គិសនីនៅរាជធានីភ្នំពេញផងដែរ។
ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអរគុណមិត្ត ជប៉ុនដែលក្នុងនាមជាសហប្រធាន ICC-Angkor បានជួយដល់កិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌ វប្បធម៌ដែលជាដួងព្រលឹងរបស់កម្ពុជា ហើយភាគីជប៉ុនបានបញ្ជាក់ពីសារសំខាន់នៃការបន្តកិច្ច សហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យនេះផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណមិត្តជប៉ុនដែល បានរៀបចំអភិក្រមថ្មី (New Cooperation Approach) សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗចំនួន៣ដូចខាងក្រោម៖
ទី១. ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមរួមមាន ទឹកស្អាត ប្រព័ន្ធចម្លោះទឹកកខ្វក់ ឌីជីថល និងសន្តិសុខសាយប័រ ដោយក្នុងនោះ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយលើ ផ្នែកទឹកស្អាតនៅទីក្រុងភ្នំពេញ ព្រមទាំងពង្រីកបន្តទៅតាមបណ្តាខេត្ត។ ជប៉ុនក៏នឹងបន្តជួយលើ ការរៀបចំប្រព័ន្ធចម្លោះទឹកកខ្វក់នៅទីក្រុងភ្នំពេញផងដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរបានគូស បញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ដែលជាអាទិភាពមួយនៃយុទ្ធសាស្ត បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ទី២. ការតភ្ជាប់សមុទ្រដែលផ្តោតសំខាន់លើការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយក្នុងនោះ ភាគីជប៉ុននឹងបន្តជួយអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជា កំពង់ផែស្នូល និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់។
ទី៣. វិស័យដោះមីន ដែលក្នុងនោះភាគីជប៉ុននិងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការលើ វិស័យនេះ ដើម្បីបម្រើដល់បុព្វហេតុមនុស្សធម៌ និងសន្តិភាពក្នុងតំបន់ និងពិភពលោក។ លោកជំទាវ រដ្ឋមន្ត្រី ក៏បានបង្ហាញពីការត្រៀមសហការជាមួយកម្ពុជាដែលជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ៅដែលកម្ពុជាបានប្រសិទ្ធនាមថា«កិច្ចប្រជុំកំពូលពះនៅកម្ពុជាសៀមរាប-អង្គរ ស្ដីពីពិភពលោក មួយដែលគ្មានមីន» នៅខែវិច្ឆិកាខាងមុខផងដែរ។

ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុង ក្របខ័ណ្ឌពហុភាគី ព្រមទាំងផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម។
បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ខាមីខាវ៉ា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពី (១) ការផ្តល់ហិរញ្ញប្បទាន ឥតសំណង (ប្រមាណ ២,៧ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង (២) ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន (ប្រមាណ ៥៩,៦ លានដុល្លារអាមេរិក)សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ធ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (III)៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×