Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​៣នាក់​បានស្លា​ប់​ ដោយសារឆក់ចរន្តអគ្គិសនី ក្នុងបន្ទប់ទឹក នៅ​ក្រុង​ច្បារមន

កំពង់ស្ពឺ ៖ បុរស​ចំណាស់​ជា​ជីតា និង​ជីដូន ព្រមទាំង​ចៅ​តូច ចំនួន៣​នាក់ បាន​ស្លា​.ប់​ភ្លាម​ៗ​នៅ​ក្នុង​បន្ទប់ទឹក ខណៈ​ដែល​ឆ្លង​ចរន្តអគ្គិសនី ដែល​ប៉ះ​ជញ្ជាំង​ស័ង្កសី​បន្ទប់ទឹក ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច នៅ​វេលា​ម៉ោង​១៣និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

មូលហេតុ​ដំបូង យាយ​យក​ចៅស្រី ទៅ​ងូតទឹក​ឲ្យ នៅ​ក្នុង​បន្ទប់ ស្រាប់​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ជីដូន និង​ចៅ ។ ពេល​នោះ ជន​រង​គ្រោះជា​ត្រូវជា​ជីតា បានឃើញ ក៏​រត់​ចូល​ទៅ​ជួយ ប៉ុន្តែ​ជា​អកុសល ត្រូវ​ឆក់​ស្លា​.​ប់​ទាំង​៣​នាក់ តែ​ម្តង​ដោយសារ ខ្សែភ្លើង រលាត់​កកិត​ប៉ះ​ជាមួយ​ស័ង្កសី​ជញ្ជាំង​បន្ទប់ទឹក ។

បើតាមប្រភពពីសមត្ថកិច្ចក្រុងច្បារមន បានឲ្យដឹងថា ករណីឆក់បណ្តាលឲ្យ ស្លាប់មនុស្សចំនួន០៣នាក់មានឈ្មោះ ឡា ណែន អាយុ៥១ឆ្នាំ ប្តី និងប្រពន្ធឈ្មោះ ណិន សុន អាយុ៤៧ឆ្នាំ ព្រមទាំងចៅស្រី ឈ្មោះ អូន សុវណ្ណខេម៉ា អាយុ៦ខែ។

ជុំវិញករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុឆ្លងចរន្តអគ្គិសនី នៅក្នុងបន្ទប់ទឹកពីម៉ាស៊ីនបោកខោអាវ មកស័ង្កសីដែល ជនរងគ្រោះបានតោងងូតទឹក។

មន្ត្រី​នគរបាល​ជំនាញ​បច្ចេកទេស ធ្វើការ​ពិនិត្យ​កោសល្យវិច័យថា ជន​រង​គ្រោះ ពិតជា​ស្លា​ប់ ដោយសារ​ឆក់​ចរន្តអគ្គិសនី ពិតប្រាកដ​មែន ។

នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារសពដែលបាត់បង់ជាទីស្រឡាញ់ទាំង៣នាក់ ក្នុងឧបទ្ទវហេតុឆ្លងចរន្តអគ្គិសនី ស្ថិតនៅក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលពិធីនេះបុណ្យសពនេះធ្វើក្នុងបរិវេណវត្តរំលេចសំបួរ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×