ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ១.ស្ដីពីការអំពាវនាវជាថ្មីម្តងទៀត ដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត អញ្ជើញដាក់ពាក្យស្វ័យប្រកាស។ ២.អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ត្រូវធ្វើការផ្សព្វផ្សាយ និងត្រៀមទទួលការធ្វើស្វ័យប្រកាស អំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់ឋិតក្នុងតំបន់ផ្គត់ផ្គង់របស់ខ្លួន។
អាជ្ញាធរអគ្គិសនីកម្ពុជាសូមជម្រាបជូនឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាអ្នកប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាមេត្តាជ្រាបថា កន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញលិខិតលេខ ១៤៩.ផក.២៣.អអក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ជូន ដំណឹងដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដោយពុំទាន់មានការអនុញ្ញាត ឱ្យធ្វើស្វ័យប្រកាសពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ របស់ខ្លួន ទៅកាន់អ្នកផ្គត់ផ្គង់អគ្គិសនី ឬអគ្គិសនីកម្ពុជា ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ មកដល់ពេលនេះ អាជ្ញាធរអគ្គិសនីកម្ពុជាសង្កេតឃើញថា នៅមានអ្នកប្រើប្រាស់អគ្គិសនីមួយចំនួនដែលបាន និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលដោយពុំមានការអនុញ្ញាត នៅពុំទាន់បានធ្វើស្វ័យប្រកាស អំពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន នៅឡើយ។
លោកយឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងថា ជាថ្មីម្តងទៀត អាជ្ញាធរអគ្គិសនីកម្ពុជាសូមអំពាវនាវជាថ្មីម្តងទៀតដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត ឬពុំទាន់ បានចុះកិច្ចសន្យាប្រើប្រាស់ថ្លៃថាមពលពន្លឺព្រះអាទិត្យលើដំបូលជាមួយអ្នកផ្គត់ផ្គង់ សូមអញ្ជើញមកដាក់ ពាក្យស្វ័យប្រកាសពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន ដូចមានក្នុង QR កូដ ភ្ជាប់ជូន នៅទីស្នាក់ ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គត់អគ្គិសនីឯកជន ដែលឋិតនៅក្នុងតំបន់ដែលខ្លួនកំពុង ប្រើប្រាស់អគ្គិសនី ឬទីស្នាក់ការរបស់អាជ្ញាធរអគ្គិសនីកម្ពុជាដោយផ្ទាល់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ សូមបញ្ជាក់ជូនថា អ្នកប្រើប្រាស់អគ្គិសនីដែលបានដំឡើង និង ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ពុំមានការអនុញ្ញាត ហើយបានធ្វើស្វ័យប្រកាសក្នុងរយៈ ពេលកំណត់ខាងលើ នឹងត្រូវចាត់ទុកថា ជាអ្នកប្រើប្រាស់មានការអនុញ្ញាត ដោយឡែក ចំពោះអ្នកប្រើប្រាស់
លោកយឹម វិសិដ្ឋ បានបន្តទៀតថា អគ្គិសនីដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ពុំមានការអនុញ្ញាត ហើយ ពុំបានធ្វើស្វ័យប្រកាសក្នុងរយៈពេលកំណត់ខាងលើ នឹងត្រូវចាត់ទុកថា ជាអ្នកប្រើប្រាស់មានពុំការអនុញ្ញាត ដែលនឹងត្រូវបង់ថ្លៃប៉ះប៉ូវខ្ពស់ជាងអ្នកប្រើប្រាស់មានការអនុញ្ញាត និង/ឬ ផ្អាកជាបណ្តោះអាសន្ននូវការផ្គត់ ផ្គង់អគ្គិសនីពីប្រភពបណ្តាញជាតិ។
អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០២៤ បានចេញលិខិតមួយគោរពជូនអ្នកឧកញ៉ា ឧកញ៉ា លោក/លោកស្រី នាងកញ្ញា អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់ អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវត្ថុ ៖ ការផ្សព្វផ្សាយ និងត្រៀមទទួលការធ្វើស្វ័យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ លើដំបូល។
យោង ៖ លិខិតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា លេខ ១៤៩.ផក.២៣ អអក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ស្តីពី ការធ្វើស្វ័យប្រកាសអំពីការដំឡើងនិងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ អាជ្ញាធរអគ្គិសនីកម្ពុជាមានកិត្តិយសសូម ជម្រាបជូនអ្នកឧកញ៉ា ឧកញ៉ា លោក/លោកស្រី នាងកញ្ញា អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីក្នុង ព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា កន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញលិខិតលេខ ១៤៩.ផក .២៣ អអក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការធ្វើស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលពុំមានការអនុញ្ញាត ដោយតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែល បានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ដោយពុំមានការអនុញ្ញាត អញ្ជើញទៅ ដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន នៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គត់អគ្គិសនីឯកជន ដែលឋិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនី។ ពេល នេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវបន្ថែមឱ្យអ្នកប្រើប្រាស់អគ្គិសនីដែលបានដំឡើង និងប្រើប្រាស់ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ហើយពុំទាន់បានធ្វើស្វ័យប្រកាសតាមការអំពាវនាវកន្លងមក មកធ្វើ ស្វ័យប្រកាស ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើអ្នកឧកញ៉ា ឧកញ៉ា លោក/លោកស្រី នាងកញ្ញា ជួយផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនី កម្ពុជា ដល់អ្នកប្រើប្រាស់ឋិតក្នុងតំបន់ផ្គត់ផ្គង់របស់ខ្លួន និងត្រៀមទទួលការធ្វើស្វ័យប្រកាសរបស់អ្នកប្រើប្រាស់។ ក្នុងរយៈពេល៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ អ្នកកាន់អាជ្ញាបណ្ណត្រូវបញ្ជូនលិខិត ស្វ័យប្រកាសដែលទទួលបានពីអ្នកប្រើប្រាស់ មកអាជ្ញាធរអគ្គិសនីកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
















