Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន រំជួលចិត្តយ៉ាងខ្លាំងចំពោះមរណភាពលោក Roland Dumas អតីតរដ្ឋមន្ត្រីការបរទេស និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញបារាំង ដែលបានជួយកម្ពុជាបង្កើតឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមប្រជាជនកម្ពុជាទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ និងប្រកបដោយក្តីរំជួលចិត្តយ៉ាងខ្លាំង ជាមួយនឹងឯកឧត្តម ចំពោះមរណភាពឯកឧត្តម Roland Dumas អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ។

ប្រជាជនកម្ពុជា ភ្ជាប់ឈ្មោះ ឯកឧត្តម Roland Dumas ទៅនឹងភាពជោគជ័យនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា ដែលត្រូវបានចុះហត្ថលេខា នៅឆ្នាំ១៩៩១ ។ សកម្មភាពដ៏ ហ្មត់ចត់ និងប្តូរផ្តាច់របស់ឯកឧត្តម Roland Dumas បានអនុញ្ញាតឱ្យបង្កើតមានឡើងនូវលក្ខខណ្ឌ អំណោយផលសម្រាប់សន្តិភាព ការបង្រួបបង្រួមជាតិ និងបង្កើតក្របខណ្ឌសម្រាប់ការកសាងប្រទេស របស់ខ្ញុំឡើងវិញ បន្ទាប់ទទួលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមជាងម្ភៃមួយឆ្នាំនិងជម្លោះហែកហួរគ្នា។

ខ្ញុំមានឱកាសដ៏រីករាយបានជួបឯកឧត្តម Roland Dumas លើកចុងក្រោយ ក្នុងអំឡុងពេល មុន ឯកឧត្តម ចូលកាន់តំណែជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅឆ្នាំ១៩៩៥ និង បានសម្តែងនូវការ គោរពដ៏ខ្ពង់ខ្ពស់របស់ជនរួមជាតិរបស់ខ្ញុំ ចំពោះមិត្តភាព ដែលឯកឧត្តម Roland Dumas មានចំពោះ ព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×