ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤បានចេញអនុក្រឹត្យ សម្រេចតែងតាំង លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ឲ្យកាន់មុខតំណែងជាអភិបាលរងរាជធានីភ្នំពេញ។
សូមជម្រាបថា លោក សេង វណ្ណៈ មានតួនាទី ជានាយករដ្ឋបាល នៃសាលារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ មានតួនាទី ជានាយករងរដ្ឋបាល នៃសាលារាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





