ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍ថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ដោយសំណល់សង្គ្រាមគ្រាប់៦០មីលីម៉ែត្រមិនទាន់ផ្ទុះ ដោយសារការដុតសម្អាតដីដាំដំណាំបានបង្កផ្ទុះបណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់។
នៅក្នុងខែឧសភា មានករណីគ្រោះថ្នាក់ដោយសារគ្រាប់សំណល់សង្គ្រាម៣-៤ករណីហេីយ ដែលបណ្តាលមកពីការលេីកដាក់ឬវាយដុំដុតគ្រាប់មិនទាន់ផ្ទុះ។ ឯកឧត្តមហេង រតនា ក៏សូមចូលរួមសោកស្តាយនិងមរណទុក្ខជាមួយជនរងគ្រោះនិងក្រុមគ្រួសារ ព្រមទាំងសូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រុងប្រយត្ន័និងកុំប៉ះពាល់ វាយដុំដុតគ្រាប់មិនទាន់ផ្ទុះ និងត្រូវរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តឬអាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងជាពិសេសមកអង្គភាពCMAC ដេីម្បីសុខសុវត្ថិភាពខ្លួនឯងនិងអ្នកជុំវិញខ្លួន ។ រក្សាសិទ្ធដោយ៖សុទ្ថលី







