ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ការិយាល័យព្រហ្មទណ្ឌកំរិត ស្រាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចខាងកើតភ្លើងស្តុបវត្តឬស្សីសាញ់ចម្ងាយ១០ម៉ែត្រ ផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០២ និង ៣០ នាទី ។
សម្ភារៈបាត់បង់ -ទូរសព្ទ័ដៃចំនួន ២ គ្រឿង -អាវុធខ្លីម៉ាកCZ ចំនួន ១ ដើម
ជនសង្ស័យ ៖ ១-ឈ្មោះ ងឺ កប ហៅ ណុប សំណាង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ។ ២-ឈ្មោះ សួង បូរិន ហៅ ណែត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ។ ៣-ឈ្មោះ ប៉ាត់ សំអឿន ហៅយ៉ាំ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ វត្ថុតាងចាប់យក (របស់ជនរងគ្រោះ) អាវុធខ្លីម៉ាកCZ 75 SP-01 ចំនួន១ដើម និងបង់ចំនួន១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


