Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លើងធំ៧៦មម​ ​ បណ្តាលឱ្យមន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​មួយរូប​​ជាអ្នកត្រួតពិនិត្យ​ រងរបួសដាច់ដៃទាំង២

ខេត្តត្បូងឃ្មុំ ៖ មានករណីគ្រោះថ្នាក់ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លើងធំ៧៦មម​ ​ចំនួនមួយគ្រាប់​ បណ្តាលឱ្យមន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​មួយរូប​​ជាអ្នកត្រួតពិនិត្យ​ បានរងរបួសជាទម្ងន់ដោយត្រូវពិការដៃទាំង២។

តាមរយៈបណ្តាញសង្គម នាថ្ងៃទី២ខែកក្កដានេះ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក បានមានប្រសាសន៍ថា “ខ្ញុំពិតជាការសោកស្តាយបំផុតចំពោះករណីគ្រោះថ្នាក់ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លើងធំ៧៦មម​ ​ចំនួនមួយគ្រាប់​ បណ្តាលឱ្យមន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​មួយរូប​ ឈ្មោះលឹម​ ទូច​ ជាអ្នកត្រួតពិនិត្យ​ បានរងរបួសជាទម្ងន់ដោយត្រូវពិការដៃទាំង២​”។
គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃសៅរ៍ទី២៩​ ខែមិថុនា​ ឆ្នាំ២០២៤​ នៅឃ្លាំងសុវត្ថិភាពនៃទីបញ្ជាការដ្ឋានអង្គភាពស៊ីម៉ាក់ស្ថិតនៅខេត្តត្បូងឃ្មុំ។
គិតត្រឹមថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ លោកលឹម​ ទូច​ ត្រូវបានក្រុមគ្រូទេព្យឯកទេសនៃមន្ទីរពេទ្យខេត្តកំពង់ចាម​ បានធ្វើការវះកាត់ព្យាបាល​ដោយយកចិត្តទុកបំផុត​ និងបានចាប់ផ្តើមស្ថានភាពជីវិតសុវត្ថិភាពល្អឡើងវិញ។

អង្គភាពស៊ីម៉ាក់ផ្តល់ការគាំទ្រទាំងស្រុងសម្រាប់ការព្យាបាល​ ការស្តារលទ្ធភាពកាយសម្បទានបំពាក់ដៃសិប្បនិមិត្ត​ និងរក្សាការងារសមស្របសម្រាប់លោកលឹម​ ទូចនៅក្នុងអង្គភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×