Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមឧកញ៉ាកម្ពុជាបញ្ជាក់ថា ជនសង្ស័យឈ្មោះស្រី ស៊ីណា មិនមែនជាសមាជិក​ខ្លួន ហើយស្នើសុំបញ្ចប់គោរមងារឧកញ៉ា ពីជនសង្ស័យឈ្មោះស្រី ស៊ីណា

ភ្នំពេញ ៖ សមាគមឧកញ៉ាកម្ពុជាបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា មិនមែនជាសមាជិករបស់សមាគមឧកញ៉ាកម្ពុជាឡើយ។ ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ជាប់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់មនុស្ស កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបុរីប៉េងហួតបឹងស្នោរ ។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សមាគមឧកញ៉ាកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា “ឧកញ៉ា”។

សមាគមឧកញ៉ាកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីឃាតកម្មកាលពីវេលាម៉ោង ១៥:៥០នាទី រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ២៦ ផ្លូវP-10 F បុរីប៉េង ហួត បឹងស្មោ គម្រោង០៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបណ្តាលឱ្យជនរងគ្រោះចំនួន២នាក់បានស្លាប់ (ក្នុងនោះស្ត្រីម្នាក់) និងរបួសស្រាល២នាក់។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីបន្តនីតិវិធី។ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានជនសង្ស័យឈ្មោះ ស្រី ស៊ីណា គឺមានគោរមងារជា ឧកញ៉ា”។ សមាគមឧកញ៉ាកម្ពុជា សូមគោរពជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជន ទាំង អស់មេត្តាជ្រាបថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ “ឧកញ៉ា ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ សមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្តទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ា នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះ ផងដែរ ស្របតាម មាត្រា១៩, មាត្រា២២, និង មាត្រា២៣ នៃព្រះរាជក្រឹត្យលេខនស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និង សាធារណជន ទាំង អស់មេត្តាជ្រាបជាព័ត៌មានតាមការគួរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង អ្នកនាំពាក្យ សមាគមឧកញ៉ាកម្ពុជា តាម រយៈលេខទូរស័ព្ទ ០១២ ៨១០ ៨១១ នៅរៀងរាល់ម៉ោងធ្វើការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×