នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ធ្វើការត្រួតពិនិត្យផលិតផលបង្កកដែលដឹកតាមរថយន្តដឹកអ្នកដំណើរ នៅនៅចំណុចសាលាក្រហមស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពេលត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញនូវផលិតផលបង្កកពុំអនុលោមតាមបទប្បញ្ញត្តិ និងមានសារធាតុគីមីហាមឃាត់ (សារធាតុហ្វមាលីន)។
ភ្លាមៗនោះ មន្រ្តីជំនាញក៏បានធ្វើការដកហូត និងដុតកម្ទេចចោលនូវផលិតផលទាំងនោះ រួមមាន:៖ ១-ជើងមាន់បង្កក ៨ កេស = ៥៦០ គ.ក។ ២-កោះមាន់បង្កក ៨ កេស=៦២៤ គ.ក។ ៣-ខួរគោបង្កក ១ កេស=៥៦ គ.ក និង៤-ពោះវៀនជ្រូក ១ កេស=៧០ គ.ក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី










