Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាគោលដៅដែលកម្ពុជាចង់ឃើញ មានវិនិយោគិនពីអាល្លឺម៉ង់ ទៅកម្ពុជា កាន់តែច្រើន

អាល្លឺម៉ង់៖ កាលពីថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយលោកជំទាវបណ្ឌិត Andrea Heilmaier អភិបាលរងក្រុងនួនប៊ឺក(Nuremberg) ក្នុងប្រទេសអាល្លឺម៉ង់។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សកិច្ចរបស់គណៈប្រតិភូកម្ពុជា ដើម្បីគោះទ្វារវិនិយោគនៅតាមបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ក្នុងនោះប្រទេសអាល្លឺម៉ង់ក៏ជាគោលដៅដែលកម្ពុជាចង់ឃើញមានវិនិយោគិនពីអាល្លឺម៉ង់ទៅកម្ពុជា កាន់តែច្រើនផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរំពឹងថាតាមរយៈដំណើរទស្សនកិច្ច និងជំនួបជាមួយលោកជំទាវនាឱកាសនេះនឹងអាចជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នារវាងក្រុងនួនប៊ឺក(Nuremberg)និយាយដោយឡែក និងប្រទេសអាល្លឺម៉ង់និយាយជារួម ពិសេសលើកិច្ចការងារវិនិយោគ ការបណ្ដាក់ទុនធុរកិច្ច និងកិច្ចសហការនានាផ្សេងទៀតដែលនឹងលើកកម្ពស់ទំនាក់ទំនងភាគីទាំងពីរផងដែរ។

ជាការឆ្លើយតប លោកជំទាវអភិបាលរងក្រុងបានបន្ថែមការប្ដេជ្ញាចិត្តលើការៀបចំឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានារវាងកម្ពុជា និងអាល្លឺម៉ង់ ពិសេសចំពោះក្រុងនួនប៊ឺក(Nuremberg) សំដៅធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងគ្នានិងគ្នាផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×