Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាកសកម្មភាពទីតាំងបន្ទប់ពិគ្រោះព្យាបាលជំងឺ ចំនួន២ទីតាំង នៅក្រុងបាវិត ដោយបុគ្គលិកគ្មានអាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ និងប្រើប្រាស់ឱសថគ្មានចុះបញ្ជិកាពីក្រសួងសុខាភិបាល

ខេត្តស្វាយរៀង៖ នៅថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ទទួលបន្ទុកសុខាភិបាល រួមជាមួយក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង សហការជាមួយសាលាក្រុងបាវិត អធិការនគរបាលក្រុងបាវិត និងសមាសភាពពាក់ព័ន្ធមួយចំនួនទៀត ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង បានចុះពិនិត្យ និងផ្អាកទីតាំងផ្តល់សេវាពិគ្រោះព្យាបាលជំងឺទូទៅចំនួន ២កន្លែង ដែលបានផ្តល់សេវាហួសវិសាលភាព ដែលបានកំណត់ប្រើប្រាស់ បុគ្គលិកគ្មានអាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ និងប្រើប្រាស់ឱសថគ្មានចុះបញ្ចិកាពីក្រសួងសុខាភិបាល។

ការចុះពិនិត្យនេះស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានអនុវត្តនីតិវិធីដូចខាងក្រោម៖
១. ផ្អាកសកម្មភាពផ្តល់សេវា នៅទីតាំងបន្ទប់ពិគ្រោះព្យាបាលជំងឺស៊ីហឺ ទទួលខុសត្រូវដោយលោកវេជ្ជបណ្ឌិត ឡី វិបុល
២.ផ្អាកសកម្មភាពផ្តល់សេវា នៅទីតាំងបន្ទប់ពិគ្រោះព្យាបាលជំងឺ សាន់សាញ ទទួលខុសត្រូវដោយលោកគ្រូពេទ្យ នួន រិទ្ធី ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×