ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី១១ ខែមិថុនា ២០២៤ មានប្រជាពលរដ្ឋឈ្មោះ បេប បឿន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរទាហាន បានរើសគ្រាប់មិនទាន់ផ្ទុះប្រភេទគ្រាប់ផ្លោង(AT) មកបោះលើគំនរឈើ នៅចំណុច (ប៣០) នៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យផ្ទុះរងបួសដងខ្លួន និងដៃ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ចូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






