Saturday, April 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សឿន ផាន់ផាភួង ចេញមុខការពារកូនស្រី អាង សុជាតា ក្រោយមានគេខលមកគម្រាមរឿងជំពាក់លុយ៦ម៉ឺនដុល្លារ

ភ្នំពេញ ៖ ម្តាយរបស់តារាសម្តែងនាង អាង សុជាតា គឺអ្នកនាង សឿន ផាន់ផាភួង បានចេញមុខការពារពីភាពស្អាតស្អំរបស់កូនស្រី បន្ទាប់ពីជនមិនស្គាល់មួយរូបបានខលមកដោយគំរាមឲ្យសងលុយជំពាក់ប្រមាណ៦ម៉ឺនដុល្លារ។
ការចេញមកការពារកូនស្រីរបស់ខ្លួននាពេលនេះត្រូវបានអ្នកនាង ផាន់ ផាភួង មើលឃើញពីមានភាពមិនប្រក្រតី និងការពារភាពស្អាតស្អំរបស់ខ្លួន ត្បិតនាង និងកូនស្រីមិនបានជំពាក់លុយអ្នកណាគេនោះឡើយ។

យ៉ាងណាណាអ្នកនាងបានទម្លាយរឿងរ៉ាវដ៏ហួសចិត្តមួយនេះដោយមានជនអណាមឹកម្នាក់ខលមកគម្រាមកូនស្រីរបស់នាងជំពាក់លុយ៦ម៉ឺនដុល្លារទាំងដែលនាង និងកូនស្រីមិនបានដឹងរឿងអ្វីទាំងអស់។

អ្នកនាង ផាន់ ផាភួង បានទម្លាយរឿងរ៉ាវខាងលើតាមរយះសារដែលបានបង្ហោះនៅលើបណ្តាញសង្គមថា យី នៅសុខៗមានគេខល្គមកទាលុយ ថាអាង សុជាតា ជំពាក់លុយ៦ម៉ឺនដុល្លារ សំខាន់គម្រាមកូនខ្ញុំទៀតហា៎ បើនិយាយពីសម្ដីវិញឈ្លើយផុតលេខ។

នាងបញ្ជាក់ថា សុំប្រាប់ឲ្យច្បាស់ មានតែគេជំពាក់ អត់មានជំពាក់គេទេវើយ ចង់ផុសរូបយើង ដើម្បីបំផ្លាញ់កិត្តិយស ទៅមិនរួចទេ ខ្ញុំពីរនាក់ម្ដាយកូនមិនដែលទៅប៉ះពាល់អ្នកណាឡើយ កុំមកចង់បំបាក់ពួកខ្ញុំ បងប្អូនក្នុងសិល្បៈ ក្រៅសិល្បៈស្គាល់ម្ដាយកូនខ្ញុំច្បាស់ណាស់។

អ្នកនាង ផាន់ ផាភួង បានបញ្ជាក់ថា ជនអណាមឹកបានខលមកកូនស្រីរបស់នាងជាច្រើនលើក ដោយប្រើប្រាស់ពាក្យសម្តីគម្រាមកំហែងរឿងកូនស្រីនាងជំពាក់លុយមិនសង ដែលធ្វើឲ្យកូនស្រីរបស់នាងមានការភ័យខ្លាចយ៉ាងខ្លាំង។

នាងបន្ថែមថា ជនម្នាក់នោះបានទាមទារឲ្យ អាង សុជាតា ត្រូវតែសងលុយអោយខ្លួនប្រមាណ៦ម៉ឺនដុល្លារ ដោយសំអាងថា អាង សុជាតា បានធានាលុយអោយគេខ្ចី ហើយសងបាន២ម៉ឺនដុល្លារ នៅសល់៤ម៉ឺនដុល្លារទៀតគឺជាកាតព្វកិច្ចរបស់នាងជាអ្នកសង។

អ្នកនាង សឿន ផាន់ ផាភួង បានលើកឡើងបន្ថែមទៀតថា ដំបូងឡើយនាងមិនចង់បង្ហោះរឿងនេះឡើយ ប៉ុន្តែដើម្បីការពារខ្លួន ព្រោះប្រសិនបើនៅសុខៗមានគេបង្ហោះថានាងនឹងកូនស្រីជំពាក់លុយគេមិនសងនោះគឺបងប្អូនមិនដឹងរឿងប្រាកដជាជឿ ហើយធ្វើឲ្យនាង និងកូនស្រីខូចកេរ្តិ៍ឈ្មោះមិនខានឡើយ។

នាងបញ្ជាក់ថា រឿងជំពាក់លុយគេនោះគឺនាងនិងកូនស្រីមិនមានទេ តែផ្ទុយទៅវិញមានតែគេជំពាក់លុយនាង ហេតុនេះនាងត្រូវតែចេញមុខការពារកិត្តិយសរបស់ខ្លួនជាមុន ព្រោះនាង និងកូនស្រីបានខិតខំការពារកេរ្តិ៍ឈ្មោះល្អ នៅក្នុងសិល្បៈនេះអស់ជាច្រើនឆ្នាំមកហើយ។

យ៉ាងណាបើតាមអ្នកនាង ផាន់ ផាភួង ក្នុងករណីប្រសិនបើជនអណាមឹកខាងលើ នៅតែខលមកនិយាយរឿងដដែលនេះ នាងអាចនឹងមានវិធានការផ្លូវច្បាប់ ដោយសារតែនាងមិនបានប្រព្រឹត្តរឿងបែបនេះឡើយ៕ រក្សាសិទ្ធដោយ ៖ សំណាង SV

×