Saturday, April 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទទួលបានបទពិសោធន៍ ប្រាសាទ ដាវីន រៀបផែនការដោយខ្លួនឯង ក្នុងទិសដៅប្រឡងបវរកញ្ញា

ភ្នំពេញ ៖ អតីតហ្វ្រេសស៊ីហ្គើល ឆ្នាំ២០០៧ អ្នកនាង ប្រាសាទ ដាវីន បានដក់ចិត្តលើគម្រោង ស្នាដៃរបស់ខ្លួន ដែលពេញចិត្តហើយ កំពុងតែដុះខាត់សមត្ថភាពអោយកាន់តែល្អ។ អ្នកនាង គ្រោងរបចំកម្មវិធី ប្រឡងបវរកញ្ញា ដោយខ្លួនឯង និងសិក្សាឲ្យច្បាស់ពីរបៀបដឹកនាំ គម្រោងដើម្បីឲ្យមើលទៅ ចាប់អារម្មណ៍ព្រោះ ជាកិច្ចការសំខាន់មួយដែរ។

អ្នកនាង ប្រាសាទ ដាវីន បានប្រាប់នៅចំមុខអ្នកសារព័ត៌មានជាច្រើននាក់ថាខ្លួន គ្រោងនឹងបង្កើតកម្មវិធីប្រកួតសម្រស់មួយដែលមាន គុណភាពស្តង់ដារ និងមានការហ្វឹកហាត់បេក្ខភាព ចូលរួមប្រកួតរយៈពេលយូរយ៉ាងម៉ដ្ឋចត់ ។ ការនិយាយបែបនេះបន្ទាប់ ពីអ្នកនាងទទួលបានបទពិសោធន៍ ថ្មី ពីការរៀបចំកម្មវិធី Miss Supranational Cambodia 2023 ដែលទើបបញ្ចប់ពីពេលថ្មីៗនេះ ។ ប្រាសាទ ដាវីន ទទួលស្គាល់ថាកន្លងមក អ្នកនាងក៏ ធ្លាប់រិះគន់នូវភាពចន្លោះប្រហោងនៃការរៀបចំ កម្មវិធីធំៗផ្សេងៗទៀត ដែលអ្នកនាងមើលឃើញនឹង ភ្នែកប៉ុន្តែអ្នកនាង មិនដឹងថាការចូល មកប្រឡូករៀបចំមួយឱ្យដំណើរការបានយ៉ាងរលូននោះធាតុពិត គឺវាភាពលំបាកប៉ុណ្ណានោះទេ ។

អ្នកនាង បញ្ជាក់ថាការដែលអ្នកនាងធ្លាប់រិះគន់កម្មវិធី តែមាត់ទទេនោះមិនបានជួយកែប្រែអ្វី ឱ្យកម្មវិធីល្អប្រសើរជាងមុននេះលុះត្រាតែ អ្នកនាងហ៊ានចំណាយទាំងថវិកា និង ពេលវេលាមករៀបចំកម្មវិធី ទើបអាចទទួលបានលទ្ធផល ដូចការ រំពឹងទុកដែល អ្នកនាងចង់បាន ។

ភ្ជាប់ជាមួយឃ្លាដែលអ្នកនាង ប្រាសាទ ដាវីន បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា « ខ្ញុំរឹតតែដឹងច្បាស់ជាមួយសង្គមមួយនេះ » បាន ធ្វើឱ្យមហាជនសង្ស័យថា អ្នកនាងនឹងលាលែងពីតំណែងរបស់កម្មវិធី ។ ប៉ុន្តែមួយឃ្លានេះបានធ្វើឱ្យ អ្នកនាងយល់ច្បាស់ពីវិស័យបវរកញ្ញា និងមិនមែនបានន័យថាចប់កម្មវិធី Miss Supranational Cambodia 2023 ភ្លាមអ្នកនាងលាឈប់ពី អនុប្រធានរៀបចំកម្មវិធីនោះទេតែ អ្នកនាងនឹង ប្រឹង ដុសខាត់សមត្ថភាព បេក្ខភាពជ័យលាភីបន្តទៀតដើម្បី ឱ្យពួកគេក្លាយជាគ្រាប់ពេជ្រមួយដែលភ្លឺ ចែងចាំងនៅលើវេទិកា ប្រកួតលំដាប់អន្តរជាតិ ។ ទោះជាយ៉ាងណាគម្រោងដែលអ្នកនាង ប្រាសាទ ដាវីន ចង់ផលិតកម្មវិធីប្រកួត សម្រស់ដោយខ្លួនផ្ទាល់គឺស្ថិតនៅកម្រិតនៃ ការស្ទាបស្ទង់នៅឡើយព្រោះ អ្នកនាងបារម្ភថានៅពេលចេញ មកបង្កើតសមិទ្ធផលថ្មីដោយខ្លួនឯងភ្លាម គឺអាចប្រឈមនឹងខ្វះកម្លាំងគាំទ្រ ។អ្នកនាងប្រាសាទ ដាវីន យល់ឃើញថាខ្លួននឹងខំពង្រឹង សមត្ថបន្តិចទៀតសិន មុននឹងបោះជំហ៊ានទៅមួយកម្រិតទៀតណាមួយអ្នកនាង មិនហ៊ានទៅណាឆ្ងាយ ពីបេក្ខភាពបវរកញ្ញាដែលស្ថិត ក្រោមការមើលថែរបស់ អ្នកនាងឡើយ ។

ទោះបីយ៉ាងណា អ្នកគាំទ្រ និងមើលឃើញថ តារាដ៍ស្រស់ស្អាត រូបនេះ អាចដើរដល់គោលដៅ ដើម្បីរួមចំណែកលើកកម្ពស់វិស័យបវរកញ្ញា អោយកាន់តែល្អនៅកម្ពុជាបន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ ឧត្តម

×