ភ្នំពេញ ៖ បេក្ខភាព Miss supranation Cambodia លីវ ជីលី បានបង្ហាញតម្រុយពីបញ្ចប់ការចូលរួមប្រកួតលើផ្នែកបវរកញ្ញាបន្តទៀតហើយ បន្ទាប់ពីនាងទើបតែក្លាយជាម្ចាស់មកុដបវរកញ្ញាខាងលើកាលពីពេលថ្មីៗនេះ។
នៅលើវិថីមួយនេះ លីវ ជីលី បានគ្រងតំណែងចំនួន២កម្មវិធីរួចហើយ ដោយនៅក្នុងនោះនាងបានក្លាយជាបេក្ខភាព Miss Grand Cambodia ២០២០ ខណៈពេលដែលថ្មីៗនេះនាងក៏បានឈ្នះម្កុដ Miss Supranation Cambodia មួយផ្សេងទៀតផងដែរ។

យ៉ាងណាក្នុងពេលដែលនាងកំពុងតែត្រៀមចូលរួមប្រកួតលើឆាកអន្តរជាតិ តំណាងកម្ពុជាក្នុងកម្មវិធីខាងលើនេះក៏ដោយ ប៉ុន្តែ លីវ ជីលី បានបង្ហើបនឹងមិនចូលរួមប្រកួតបវរកញ្ញាណាមួយទៀតឡើយ ខណៈពេលតំណែងមួយនេះនាងចាត់ទុកជាតំណែងចុងក្រោយសម្រាប់រូបនាង។
លីវ ជីលី លើកឡើងនៅលើបណ្តាញសង្គមថា ខ្ញុំមានអារម្មណ៍រំភើប និងមានមោទនភាព ដែលទទួលបានដំណែងមួយនេះ ជាលើកចុងក្រោយសម្រាប់ខ្ញុំហើយ (ហត់ចិត្ត ហត់កាយពេលខ្លះក៏សឹងបាក់ទឹកចិត្តម្តងៗ) ។
នាងបានលើកពីមូលហេតុថា ពេលនេះខ្ញុំបានក្រលេកឃើញថាវិស័យ១នេះបានរីកចម្រើនមានទំពាំងស្នងឫស្សីក៏ច្រើនហើយដែរ។
នាងបញ្ជាក់ថា ខ្ញុំនិងបំពេញក្តីស្រម៉ៃខ្ញុំ(មួយផ្សេងទៀត) ហើយក៏សង្ឃឹមថាអូនៗជំនាន់ក្រោយជោគជ័យ លើវិស័យបរវកញ្ញាមួយនេះឲ្យប្រទេសរបស់យើងកាន់តែល្បីនៅលើឆាកអន្តរជាតិ ។

លីវ ជីលី បន្ថែមថា អ្វីដែលខ្ញុំលះបង់គឺដើម្បីបងប្អូននិងប្រទេសជាតិជាចុងក្រោយខ្ញុំនិងខិតខំបំពេញតួនាទី១នេះ ឲ្យបានល្អបំផុតនិងឲ្យអស់ពីសមត្ថភាពដែលខ្ញុំមាន(Strong girl) believe myself I can do it Everything for people and for my country ។
ជាការកត់សម្គាល់ នៅពេលបានគ្រងមកុដ Miss Supranation Cambodia លីវ ជីលី បានប្រកាសជាសាធារណៈនៅលើបណ្តាញសង្គមរបស់ខ្លួនថា នាងល្បីគឺដោយសារទី១ក្រុមហ៊ុនមហាហង្ស ទី២គ្រូហ្វីលីពីនបង្វឹកដើរ (កាលទៅប្រកួតMiss grand International) ទី៣ ការខិតខំប្រឹងប្រែងរបស់នាងខ្ញុំ ទី៤ សំខាន់បំផុតគឺ ប្រជាជនក្នុងប្រទេសកម្ពុជាជាអ្នកធ្វើឲ្យនាងខ្ញុំល្បី មួយវិញទៀតនាងខ្ញុំខំគ្រប់យ៉ាងនេះគឺដើម្បីមុខមាត់ប្រទេសជាតិ នាងខ្ញុំសន្យានាងខ្ញុំនិងខិតខំឲ្យអស់ពីសមត្ថភាពនៅក្នុងការប្រកួត MissSupranational Cambodia។

នាងបញ្ជាក់នាងខ្ញុំខំណាស់គ្មានពេលសម្រាកគ្រប់គ្រាន់ដើម្បីអ្វី ?គឺជាតិ &ប្រជាជន»។
ទោះជាយ៉ាងណាមហាជន ជាពិសេសបណ្តាអ្នកគាំទ្របាន ជូនពរនាង សម្រេចដោយជោគជ័យ បានដល់គោលដៅ ហើយខំប្រឹងដណ្តើមមកុដនៅក្នុងកម្មវិធីមួយនេះឲ្យបាន ៕ រក្សាសិទ្ធដោយ ៖ សំណាង SV
















